ក្រុមហ៊ុនថៃគ្រោងបើកផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងគ្រឿងសង្ហារិមខ្នាតធំមួយនៅ សែន សុខ

ក្រុមហ៊ុនថៃ SCG-Boonthavorn គ្រោងនឹងបើកដំណើរការផ្សារទំនើបលក់សម្ភារសំណង់ តុបតែងផ្ទះ និងគ្រឿងសង្ហារិម ខ្នាតធំមួយឈ្មោះថា Design Village នៅលើផ្លូវលេខ ១០០៣ នៃខណ្ឌសែនសុខ នៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ។ ផ្សារ Design Village គឺជាផ្សារដែលល្បីល្បាញមួយនៅប្រទេសថៃ ដែលចាត់ទុកថាជាផ្សារទំនើបពហុបំណងដែលមានលក់ទំនិញគ្រប់យ៉ាងទាក់ទងនឹងផ្ទះទាំងសម្រាប់ការរចនាខាងក្នុង និងខាងក្រៅ ឬហៅ home & living one-stop shop។ ផ្...

អាន​បន្ថែម

រដ្ឋាភិបាលត្រៀមបែងចែកកាត់ដីជិត ២ ពាន់ហិកតា នៅកំពង់ធំ ជូនដល់អតីតយុទ្ធជន

រដ្ឋបាលខេត្តកំពង់ធំ កំពុងរៀបចំបែងចែកក្បាលដីសម្បទានសង្គមកិច្ចទំហំជិត ២០០០ ហិកតា នៅភូមិត្រពាំងឬស្សី ស្រុកសន្ទុក ជូនដល់អតីតយុទ្ធជន។ នេះបើយោងតាមកិច្ចប្រជុំចុះពិនិត្យទីតាំងជាក់ស្តែង នៅថ្ងៃទី០២ ខែកុម្ភៈ កន្លងមកនេះ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដីសម្បទានសង្គមកិច្ចទំហំ ១៩៧៨ ហិកតា នឹងត្រូវរៀបចំបំបែកក្បាលដី ហើយបែងចែកជូនដល់អតីតយុទ្ធជនដែលគ្មានដី គ្មានផ្ទះ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្ន...

អាន​បន្ថែម

ខេត្តកំពត និងកែបគ្រោងធ្វើសៀវភៅមគ្គុទេសក៍វិនិយោគ ដើម្បីទាក់ទាញគម្រោងធំៗ ឱ្យបានច្រើនជាងមុន

ខេត្តកំពត និងកែបកំពុងចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ ក្នុងគោលបំណងដើម្បីទាក់ទាញការវិនិយោគបន្ថែម ក៏ដូចជាគ្រប់គ្រងគម្រោងវិនិយោគដែលបាន និងកំពុងអនុវត្តក្នុងខេត្តទាំង២នេះ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ។ ឯកឧត្ដម ជាវ តាយ បានថ្លែងក្នុងកិច្ចប្រជុំជាមួយនឹងប្រតិភូសភាពាណិជ្ជម្មកម្មមណ្ឌលកំពត-កែប កាលពីថ្ងៃទី១ ខែកុម្ភៈ នេះ ថាសៀវភៅមគ្គុទេសនេះមានសារ:សំខាន់ណា...

អាន​បន្ថែម

វិនិយោគិនអាស៊ីចាប់ផ្ដើមងាកមកវិនិយោគលើអចលនទ្រព្យនៅលោកខាងលិច ដោយសារទីផ្សារមានភាពនឹងនរ

អត្ថបទផ្សព្ធផ្សាយ៖ ក្នុងប៉ុន្មានចុងក្រោយនេះ ការរីកលូតលាស់នៃសេដ្ឋកិច្ចឥតឈប់ឈរ បានធ្វើឱ្យចំណូលរបស់ប្រជាជននៅទ្វីបអាស៊ីមានការកើនឡើងខ្លាំង។ កត្តានេះបាន និងកំពុងធ្វើឱ្យអ្នកវិនិយោគជាច្រើនមកពីប្រទេសនានានៃទ្វីបអាស៊ី ងាកទៅចាប់អារម្មណ៍ចង់វិនិយោគនៅសហរដ្ឋអាមេរិក ដោយយល់ឃើញថាទីនោះគឺជាទីតាំងសុវត្ថិភាពសម្រាប់ការបណ្ដាក់ទុន។ លោក Steven Kay ស្ថាបនិក និងជាសហនាយកប្រតិបត្តិនៃក្រុមហ៊ុន Golden Gate Global បានឱ្យដឹងថា ម...

អាន​បន្ថែម

គេថាវិបត្តិកូវីដជាឱកាសទិញអចលនទ្រព្យបានថោក តែហេតុអ្វីចំនួនការទិញលក់ធ្លាក់ចុះទៅវិញ?

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាទទួលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ។ ប៉ុន្តែគ្រប់ពេលដែលសួរទៅអ្នកវិភាគ ឬអ្នកជំនាញ ពួកគេតែងតែឆ្លើយថាជាឱកាសៗ ព្រោះអាចទិញអចលនទ្រព្យបានក្រោមតម្លៃទីផ្សារ។ ផ្ទុយទៅវិញ បើសង្កេតតាមភាពជាក់ស្ដែង គឺឃើញថាមានភាពស្ងប់ស្ងាត់ ហើយបើយោងតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ លោក ច្រឹក សុខនីម ចំនួនការទិញលក់នៅឆ្នាំ ២០២០ បានធ្លាក់ចុះប្រមា...

អាន​បន្ថែម

វិភាគ៖ តើវិនិយោគលើអចលនទ្រព្យយ៉ាងដូចម្ដេចទើបមិនកប់លុយ ហើយចំណេញច្រើន?

អ្នកខ្លះប្រឡូកក្នុងទីផ្សារអចលនទ្រព្យចាប់ផ្ដើមពី ក្រក្លាយទៅជាមហាសេដ្ឋី អ្នកខ្លះពីមានលុយតិចក្លាយទៅជាមានលុយច្រើន។ ប៉ុន្តែអ្នកខ្លះទៀតវិនិយោគពីមាន ក្លាយទៅជាក្រ កប់លុយក្នុងផ្ទះ ក្នុងដី ជំពាក់ធនាគារវណ្ឌក។ តើអ្នកឆ្ងល់ទេថា ហេតុអ្វី? ហើយមានចំណុចអ្វីខ្លះ ដែលអ្នកត្រូវតែដឹង និងអនុវត្ត ដើម្បីវិនិយោគហើយចំណេញ? អ្នកជំនាញ និងអ្នកវិភាគក្នុងវិស័យអចលនទ្រព្យ ជាច្រើនរូប បានបង្ហើបចំណុចសំខាន់ជាច្រើនដូចខាងក្រោម៖ ១) ព...

អាន​បន្ថែម

Century 21 ចាប់ដៃគូជាមួយធនាគារ BRED Bank ដើម្បីសម្រួលឱ្យការសុំកម្ចីទិញអចលនទ្រព្យបានងាយ និងលឿនជាងមុន

ក្រុមហ៊ុនអចលនទ្រព្យ Century 21 នៅព្រឹកថ្ងៃទី ២៨ ខែមករានេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារ BRED Bank ដើម្បីសម្រួលឱ្យការសុំកម្ចីទិញអចលនទ្រព្យបានងាយស្រួល និងលឿនជាងមុន សម្រាប់អ្នកទិញអចលនទ្រព្យតាមរយៈបណ្តាញក្រុមហ៊ុន Century 21. អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាងលោក Seraj Sutton ប្រធានផ្នែកប្រតិបត្តិការCentury 21 នៅកម្ពុជា លោក Guillaume Perdon នាយកប្រតិបត្តិធនាគារ BRED...

អាន​បន្ថែម

រដ្ឋចុះបញ្ជីភ្នំ ២ ទំហំជាង ១០០ហិកតា ក្នុងខេត្តកំពតជាតំបន់បេតិកភណ្ឌធម្មជាតិ

ក្រសួងបរិស្ថាន បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ ក្នុងខេត្តកំពត ដែលមានផ្ទៃដីសរុបប្រមាណ១០៨.៤៤ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមអនុក្រឹត្យលេខ១២ អនក្រ.បក និងលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ក្នុងអនុក្រឹត្យបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិទី១ គឺភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដីទំហំ២៥ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទូកមាសខ...

អាន​បន្ថែម

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាការទប់មិនឱ្យទីផ្សារអចលនទ្រព្យធ្លាក់ចុះ ហេតុអ្វី?

ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប៉ាន់ប្រមាណ ១៥% ទៅ ២០%។ ទោះជាយ៉ាងណា តម្លៃដីធ្លីក៏ដូចជាផ្ទះសម្បែងជាមធ្យមគឺនៅមានលំនឹង ពោលគឺមិនធ្លាក់ចុះយ៉ាងគំហុកដូចប្រទេសជិតខាងទេ។ ជាក់ស្ដែង មានកត្តាជាច្រើនដែលជួយរក្សាលំនឹងនៃទីផ្សារអចលនទ្រព្យ តែក្នុងនោះ សេដ្ឋកិច្ចវិទូបរទេសសង្កត់ធ្ងន់ថា ការបន្តវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិ...

អាន​បន្ថែម

អគារថ្មី ២ របស់ក្រសួងសាធារណការ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារទីស្ដីការក្រសួងថ្មី និងវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ថ្ងៃ ២២ ខែមករា ឆ្នាំ២០២១ នេះហើយ។ ពិធីបើសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ អគារទាំង ២ នេះ មានទីតាំងនៅលើ ផ្លូវ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរ...

អាន​បន្ថែម