ព័ត៌មានអចលនទ្រព្យ
តំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ
អត្ថបទផ្សព្វផ្សាយ៖ បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ នេះតទៅ ដែលគម្រោងនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៣ ហិកតា ឬស្មើនឹងផ្ទះ ២៤៥ ខ្នង ក្នុងតំបន់ព្រៃស នៃខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានឱ្យដឹងថា៖ «គម្រោងនេះ នឹងផ្ដល់ជូនផ្ទះ ៣ ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C ដែលគ្រប់ប្រភ...
អានបន្ថែមម៉ាឡេស៊ី និងជប៉ុន គ្រោងវិនិយោគ ៤១ លានដុល្លារសាងសង់ខ្សែបញ្ចូនថាមពលក្រោមដីនៅកម្ពុជា
ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ដែលជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន Furukawa Electric Co Ltd កាលពីថ្មីៗនេះ ទើបតែទទួលបានកិច្ចសន្យាពី អគ្គិសនីកម្ពុជា(EDC) ក្នុងការវិនិយោគសាងសង់ខ្សែបញ្ចូនថាមពលអគ្គិសនីក្រោមដីតម្លៃជាង ៤១ លានដុល្លាអាមេរិក នៅរាជធានីភ្នំពេញ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការងារបែងចែកចេញជា ២ ផ្នែក គឺ ទី១ គម្រោងពង្រីកខែ្សបញ្ចូន និងបណ្ដាញចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី ២ (ប្រើប្រ...
អានបន្ថែមCBRE Cambodia រៀបចំព្រឹត្តិការណ៍ព្យាករណ៍អចលនទ្រព្យប្រចាំឆ្នាំ ២០២១
ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានធ្វើបទបង្ហាញស្ដីពីការព្យាករណ៍ទីផ្សារអចលទ្រព្យឆ្នាំ ២០២១ នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ HYATT Regency Hotel ភ្នំពេញ ដែលមានការចូលរួមពីតំណាងក្រុមហ៊ុនពាក់ព័ន្ធប្រមាណ ២០០ នាក់។ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក James Hodge មានប្រសាសន៍ថា៖ «វិស័យជាច្រើនក្នុងទីផ្សារអចលនទ្រព្យ កំពុងប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការ ដែលធ្វើឱ្យតម្លៃជួល និងតម្លៃលក...
អានបន្ថែមសភាពាណិជ្ជកម្មអឺរ៉ុបជំរុញឱ្យក្រុមហ៊ុនសំណង់ចូលរួមកម្មវិធីប្រកួតទំនួលខុសត្រូវសង្គម
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលពីចុងសប្តាហ៍មុន បានប្រកាសបើកជាផ្លូវការនូវ កម្មវិធីប្រកួតពានរង្វាន់ទំនួលខុសត្រូវសង្គម ឬ CSR Contest and Awards ប្រចាំឆ្នាំ ២០២១ ហើយជំរុញឱ្យក្រុមហ៊ុនទាំងអស់នៅកម្ពុជា ជាពិសេសក្រុមហ៊ុនសំណង់ និងអចលនទ្រព្យចូលរួម ដើម្បីធ្វើឱ្យការអភិវឌ្ឍន៏នៅកម្ពុជាដើរទៅមុខដោយមាននិរន្តរភាព។ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក Tassilo Brinzer បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ទ...
អានបន្ថែមឯកជនគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែងលើផ្ទៃដីសរុបជិត ៥០ ហិកតា នៅកោះកុង
ក្រុមហ៊ុនឯកជនមួយចំនួនកំពុងត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើផ្ទៃដីសរុបជិត ៥០ ហិកតា ក្នុងតំបន់ដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង។ នេះបើយោងតាម អាជ្ញាធរខេត្តកោះកុងដែលបានចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងទាំងនេះ កាលពីខែ ៩ ខែកុម្ភៈ កន្លងទៅនេះ។ គម្រោងទាំងនេះ ស្ថិតនៅក្នុង ‘តំបន់ប្រើប្រាស់ច្រើនយ៉ាងតាមដងពែង’ ឬស្គាល់ថាជាតំបន់ដែលសម្បូរដោយប្រព័ន្ធធម្មជាតិ ហើយរាល់ការអភិវឌ្ឍត្រ...
អានបន្ថែមឆ្នាំ២០២១ គួរវិនិយោគលើអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណា?
ក្នុងឆ្នាំ ២០២០ នេះ ឃើញថាទីផ្សារអចលនទ្រព្យរងសម្ពាធពីវិបត្តិកូវីដស្ទើរពេញមួយឆ្នាំ ដែលធ្វើឱ្យចំនួនការទិញលក់ធ្លាក់ចុះប្រមាណ ១៥% ទៅ ២០%។ វិស័យលក់រាយ ឬផ្សារទំនើប គឺរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺ ទីផ្សារការិយាល័យ និងខុនដូ។ ទន្ទឹមនឹងនេះ ដីធ្លី និងបុរី ចាត់ទុកថានៅមានស្ថេរភាព ដោយសារជំហរហិរញ្ញវត្ថុរឹងមាំរបស់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ក៏ដូចជាការខិតខំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រ...
អានបន្ថែមបច្ចុប្បន្នភាពតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ
ទោះជាមានវិបត្តិកូវីដ១៩ ក្ដី ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាត់ទុកថានៅមានលំនឹង។ ថ្វើបើចំនួនការទិញលក់ថមថយប្រមាណពី ១៥% ទៅ ២០% ក្ដី ក្នុងឆ្នាំ ២០២០ តម្លៃដីធ្លីជាមធ្យមនៅតែរក្សាជំហររឹងមាំ ឬធ្លាក់ចុះបន្ដិតបន្ដួចទៅតាមតំបន់។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate ក្នុងឆមាសទី ២ ឆ្នាំ ២០២០ តម្លៃដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាមធ្យមបានធ្លាក់ចុះប្រមាណ ១១,២% និង ៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្...
អានបន្ថែមកូរ៉េនឹងជួយបង្កើតគម្រោងកសិដ្ឋានវៃឆ្លាតលើផ្ទៃដីជាង ១០០ ហិកតា នៅកម្ពុជា
រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីរួមគ្នាបង្កើតកសិដ្ឋានវៃឆ្លាត (Smart Farm Project) លើផ្ទៃដីជាង ១០០ ហិកតានៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិកម្ម។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគម...
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បើកឱ្យដៃគូរពាណិជ្ជកម្ម ដាក់ពាក្យកក់ជួលយកទីតាំងហើយ
ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសបើកឱ្យដៃគូរពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផលល្បីៗ ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយ មុននឹងផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខក៏នឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ខាងមុខនេះផងដែរ។ លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីបើកឱ្យក...
អានបន្ថែមរដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ
រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបា...
អានបន្ថែម