បច្ចុប្បន្នខេត្តកំពតមានផ្ទៃស្រែអំបិលជាង ៣៤០០ហិកតា អាចផលិតអំបិលបានប្រមាណ១០ម៉ឺនតោនក្នុង១ឆ្នាំ

បច្ចុប្បន្ន ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣.៤៨៩ ហិកតា និង​ឃ្លាំង​ស្តុកអំបិលចំនួន ៥៦០កន្លែង ដោយអាចផ្តល់ទិន្នផលអំបិលបានប្រមាណ ១០ម៉ឺនតោនក្នុង១ឆ្នាំ។ នេះបើតាមការលើកឡើងរបស់លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត នៅថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០២៤។ លោកស្រី បានឱ្យដឹងថាបន្ថែមថា ស្រែអំបិលនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១.៤៧៤ នាក់ ហើយ​កសិ...

អាន​បន្ថែម

កម្ពុជានៅសល់ប្រមាណ ៥លានក្បាលដីមិនទាន់ចុះបញ្ជី ខណៈ៥លានបណ្ណត្រូវបានប្រគល់ជូនពលរដ្ឋរួចរាល់

គិតត្រឹមពេលបច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពល​រដ្ឋ និងប្រមាណ ២លានបណ្ណទៀតកំពុងបន្តចែកជូនពលរដ្ឋជារៀងរាល់ថ្ងៃ ខណៈនៅសល់ប្រមាណ ៥លានក្បាលដីទៀតនៅមិនទាន់បានវាស់វែងចុះបញ្ជីនៅឡើយ។ នេះបើយោងតាមកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ ទន្ទឹមនឹងន...

អាន​បន្ថែម

ត្រឹមខែមករា ២០២៤ អាជ្ញាធរខេត្តកំពង់ស្ពឺចុះបញ្ជីដីធ្លីជូនពលរដ្ឋបានជិត១០០០ភូមិ គ្រោងបញ្ចប់ចុង២០២៥

គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងារបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួនសរុប ៩៩៨ភូមិ ក្នុងឃុំ-សង្កាត់ចំនួន៦៤ ក្នុងក្រុង-ស្រុកចំនួន០៩ ដោយវាស់វែងបានចំនួន ៥៧៩.៧៦៤ក្បាលដី បញ្ចូលទិន្នន័យបានចំនួន ៥២២.៦៣៧ ក្បាលដី គូសក្បាលដីបានចំនួន ៥៧១.៤៤១ និងចុះហត្ថលេខាប័ណ្ណចំនួន ៤២៦.៥៨៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ ទើបតែមានការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១.៧៧២ក...

អាន​បន្ថែម

ស្ងាត់ៗ បុរី ប៉េង ហួត ត្រៀម​បើក​សម្ពោធ​គម្រោង​ថ្មី​មួយ​ទៀតស្វាគមន៍ឆ្នាំថ្មី

គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម ក្រុម​ហ៊ុន​បុរី ប៉េង ហួត បាន​ប្រកាសបើកលក់​សាកល្បង (Pre-Sale)​ គម្រោង​ថ្មី​មួយ​ទៀត​​មាន​ឈ្មោះ​ថា ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ដែល​នឹងត្រៀមបើក​សម្ពោធ​ជាផ្លូវការនៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ។ សូមទស្សនាជាវីដេអូនៅទីនេះ គម្រោង ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី នេះ​បាន​ចាប់ផ្ដើម​​បើក​លក់​សាកល្បង​កាលពីថ្ងៃទី១ ខែ​មករា​ ឆ្នាំ២០២៤ ហើយ​ក្នុង​រយៈពេលជាងដប់ថ្ងៃ​​មក​នេះ គេសង្កេត​ឃើញ​ថ...

អាន​បន្ថែម

ប្រធាន CBRE ផ្តល់យុទ្ធសាស្ត្រមួយចំនួន ដើម្បីចាប់ឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា

ក្រោយការអូសបន្ថាយនៃវិបត្តិសាកល បច្ចុប្បន្នវិស័យទេសចរណ៍របស់កម្ពុជា បានលេចចេញជាសញ្ញាណនៃការងើបឡើងវិញ ទោះបីជាបញ្ហាប្រឈមនៅតែបន្តមាននៅលើផ្លូវឆ្ពោះទៅរកភាពរីកចម្រើនខ្លាំងដូចកាលពីមុនវិបត្តិសាកលក៏ដោយ។ ក្នុងឆ្នាំ ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៦,៥ លាននាក់ ប៉ុន្តែបានដាំក្បាលចុះមក មកត្រឹមចំនួន ១លាននាក់ នៅឆ្នាំ ២០២០។ ឆ្នាំបន្តបន្ទាប់ ចំនួនទេសចរមានការស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងដល់ជាង...

អាន​បន្ថែម

អ្នកជំនាញជំរុញអ្នកអភិវឌ្ឍន៍គួរផ្តោតលើការកែលម្អទ្រព្យមានស្រាប់ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងបរិបទថ្មី ជាជាងបន្តធ្វើរឿង១នេះ

"អ្នកអភិវឌ្ឍន៍អចលនទ្រព្យ បន្តផ្តោតលើការប្រឹងលក់គម្រោងចាស់ៗដែលមិនទាន់លក់ចេញ ដែលនិន្នាការនេះហាក់នៅមិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ គិតមកទល់បំណាច់ឆ្នាំ ២០២៣នេះ។ ជាជាងចំណាយលើការវិនិយោគថ្មី អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរងាកមកផ្តោតលើការរៀបចំឡើងវិញជាយុទ្ធសាស្រ្តនៃផលិតផល និងសេវាកម្មក្នុងស្តុករបស់ខ្លួន ដើម្បីបំពេញបាននូវតម្រូវការទីផ្សារក្នុងបរិបទថ្មី” នេះជាសារលើកឡើងរបស់លោក Marc Townsend នាយកក្រុមហ៊ុន CBRE Cambod...

អាន​បន្ថែម

ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Banyan Group គ្រោងពង្រីកខ្លួនចូលទីផ្សារកម្ពុជា

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្តោតលើសេវាករផ្នែកបដិសណ្ឋារកិច្ចលំដាប់សកលគ្រប់គ្រងម៉ាកយីហោល្បីចំនួន ១២ប្រទេសទូទាំងពិភពលោក បានបង្ហាញផែនការពង្រីកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបទពិសោធន៍ដ៏ប្រណីតចម្រុះ និងគ្មានគូប្រៀបនៅទូទាំង ២២ ប្រទេសបន្ថែមទៀត នេះបើយោងតាម Travelbizmonitor ចុះផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារ...

អាន​បន្ថែម

នាយក CBRE៖ នេះជាពេលវេលាសាងកេរ្តិ៍ឈ្មោះក្នុងវិស័យអចលនទ្រព្យឡើងវិញនៅកម្ពុជា

ខណៈដែលទិដ្ឋភាពនៃឱកាសកំពុងរីកចម្រើនស្មើនឹងបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជានេះ អ្នកជំនាញបានចាត់ទុកថានេះគឺជាពេលវេលាដ៏សំខាន់បំផុត ដែលជាចំណុចប្រសព្វមួយសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវជ្រើសរើសរវាងការកសាងកេរ្តិ៍ឈ្មោះ ឬក៏ត្រូវបាត់ឈ្មោះចេញពីវិស័យមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយ។ ការប្រែប្រួលឡើងចុះនៃទីផ្សារដែលកំពុងបន្ត កំណត់លក្ខណៈដោយស្ថានភាពទីផ្សារនៅទ្រឹង និងការធ្លាក់ចុះ ៤0% នៃតម្លៃទំនិញលក់បន្...

អាន​បន្ថែម

រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ​

ក្រសួងរ៉ែ និងថាមពល បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំជាថ្មីម្តងទៀត ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ យុទ្ធនាការចុះបង្រ្កាបនេះ បានធ្វើឡើងជាថ្មីម្តងទៀត ក្រោយអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយច្ប...

អាន​បន្ថែម

UN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ

អង្គការ​សហប្រជាជាជាតិ​ ទើបនឹងបានបញ្ចេញ​របាយការណ៍​បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មី​របស់​ខ្លួន ដោយបាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​ថយ​ចុះ​មក​ត្រឹម២,៤% នៅ​ឆ្នាំ​ ២០២៤ ​នេះ ដែលមានកម្រិតទាបជាង​ពី​ចំនួន​ដែលធ្លាប់បានប៉ាន់ស្មានកាលពី​ក្នុង​ឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ​ចំនួន​ធ្លាក់​ចុះ​នេះ គឺ​លើស​ពី​ការរំពឹង​ទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពី​មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ១៩ ​ចាប់ផ្តើម​នៅ​ឆ្នាំ២០២០...

អាន​បន្ថែម