ព័ត៌មានអចលនទ្រព្យ
រដ្ឋមន្ត្រីដែនដី៖ សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ...
អានបន្ថែមកម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០...
អានបន្ថែមខេត្តព្រះសីហនុជាប់ជាទីក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤
ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាទីក្រុងជាប់ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៤ (Best Countdown City of The Year) តាមពីក្រោយដោយខេត្តបាត់ដំបង និងខេត្តសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ចុះថៃ្ងទី០៥ ខែមករា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានបង្កើតកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អ...
អានបន្ថែមរដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ
មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ គម្រោងវ៉ាយហ្វាយសាធារណៈនេះ នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេស...
អានបន្ថែមរដ្ឋសម្រេចបន្តអនុគ្រោះពន្ធសំខាន់ៗមួយចំនួន សម្រាប់វិស័យអចលនទ្រព្យដល់ចុងឆ្នាំ២០២៤
រាជរដ្ឋាភិបាលបានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា អនុគ្រោះពន្ធប្រថាប់ត្រា និងពន្យារការអនុវត្តពន្ធលើចំណេញមូលធនដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ និងក្នុងគ្រាដែលមានភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើ...
អានបន្ថែមកូរ៉េផ្តល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង
គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប បានប្រគល់រថយន្តក្រុងចំនួន ៣៥គ្រឿង ជាអំណោយជូនដល់រដ្ឋបាលខេត្តព្រៃវែង។ នេះបើតាមពិធីប្រគល់-ទទួល នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ រថយន្តទាំងអស់នេះ ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកទៅគ្រប់គ្រង និងប្រើប្រាស់ដើម្បីបម្រើដល់ការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តផងដែរ។ គួរបញ្ជាក...
អានបន្ថែមអាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង
អាជ្ញាធរក្រុងហូជីមិញ បានសម្រេចធ្វើការផាកពិន័យអ្នកលេងបណ្តាញសង្គមតិកតុក (TikTok) ម្នាក់ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អាញ (Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥ លានដុង (៣០៦ ដុល្លារ) ពីបទបង្ខូចកិត្តិយសប្រទេសកម្ពុជា និងប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាថា ជារបស់ប្រទេសថៃ។ នេះបើយោងតាមការរាយការណ៍របស់សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកព...
អានបន្ថែមជាង៣០ឆ្នាំ កម្ពុជារំដោះដីបានជាង ១ពាន់km2 ពីសកម្មភាពបោសសម្អាតមីន
រយៈពេលជាង ៣០ ឆ្នាំ កម្ពុជារំដោះដីបានជាង ១០០០ គីឡូម៉ែត្រក្រឡាពីសកម្មភាពកម្ចាត់មីន នេះបើយោងតាមប្រភពពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចុះផ្សាយដោយ Khmer Post ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ នេះ។ ប្រភពដដែលបញ្ជាក់ថា រហូតមកទល់ពេលនេះ អង្គភាពស៊ីម៉ាក់ បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់ គ្របដណ្តប់លើផ្ទៃដីចម្ការមីន...
អានបន្ថែមកម្ពុជាចម្រាញ់រ៉ែមាសបាន៩,៥តោន គិតត្រឹមដំណាច់ឆ្នាំ២០២៣
គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ រោងចក្រចម្រាញ់រ៉ែមាសនៅកម្ពុជា សម្រេចការចម្រាញ់រ៉ែមាសបាន ៩,៥តោន ហើយ នេះបើចាប់គិតតាំងពីថ្ងៃចម្រាញ់ជាផ្លូវការលើកដំបូងនៅឆ្នាំ២០២១ មក។ ក្រសួងបានបង្ហាញរបាយការណ៍នេះ នៅក្នងកម្រងវីដេអូ អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាត ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។ កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣ ទទួលបានប្រមាណ ៥០លានដុល្លារ ដោ...
អានបន្ថែម២០២៣ ទេសចរណ៍ម៉ាឡេស៊ីជាប់លេខ១នៅអាស៊ាន ខណៈថៃជាប់លេខ២ នាំមុខវៀតណាម
វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ រស់ឡើងវិញ ពេញមួយឆ្នាំ ២០២៣ ដោយប្រទេសម៉ាឡេស៊ី នាំមុខគេ ដោយមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ២៦ លាននាក់ចាប់ពីខែមករាដល់ខែវិច្ឆិកា។ ចំណែកប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៦ លាននាក់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍របស់ខ្លួន។ រីឯវៀតណាមវិញ បានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ពេញមួយឆ្នាំ ដែលតំណាងឱ្យប...
អានបន្ថែម