រដ្ឋនឹងរៀបចំល្អាងស្ពានអាយុរាប់ម៉ឺនឆ្នាំ ឱ្យក្លាយជាគោលដៅទេសចរណ៍ថ្មី១ទៀត នៅខេត្តបាត់ដំបង

ក្រសួងទេសចរណ៍ រួមនឹងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កំពុងចុះសិក្សា ដោយគ្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្ត​ល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំងដែលមានអាយុកាលរាប់ម៉ឺនឆ្នាំ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដាក់ជាគោលដៅទេសចរណ៍ថ្មីមួយទៀត។ នេះបើតាមវិទ្យុជាតិកម្ពុជា ចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារមានគម្រោងរៀបចំទីតាំងស្ថានីយ៍បុរេប្រវត្តិសាស្រ្តនេះ ដូចជា ផ្លូវធ្វើដំណើ​រ កាន់តែល្អ  ជណ្តើរឡើង  បង្គន់  កន្លែងសម្រាប់ផ្តល់ព័ត៌មានជាដើម។

ជាមួយគ្នានេះដែរ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ស្ថានីយ៍បុរេប្រវត្តិ​សា​ស្រ្តល្អាងស្ពាននៃតំបន់ភ្នំទាក់ទ្រាំង គឺជាគោលដៅទេសចរណ៍ថ្មីមួយទៀត សម្រាប់ភ្ញៀវទេសចរណ៍  ទស្សនកិច្ចសិ​ក្សា​​ស្វែងយល់ពីមនុស្សសម័យបុរេប្រវត្តិ។

លោកបានបន្តថា បើតាមការស្រាវជ្រាវ តំបន់ល្អាងស្ពាននេះ ជាភស្តតាងមួយបង្ហាញពីប្រជាជាតិខ្មែរយើងរស់នៅលើទឹកដីនេះ តាំងពីជាង ៧ម៉ឺនឆ្នាំមកហើយ ខណៈក្រុមការងារ នឹងធ្វើកំណាយបន្តទៀតនៅឆ្នាំ២០២៥ ខាងមុខនេះ។

លោកបានបន្ថែមថា ទីតាំងស្ថានីយ៍នេះ នៅមិនទាន់មានមនុស្សច្រើនបានទៅដល់នៅឡើយទេ ហើយលោកថា បើកកាលណាភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ បានដឹងកាន់តែច្រើន នោះប្រាកដជាចង់មកដល់ទីតាំងទស្សនា  ស្វែងយល់ពីទីកន្លែង ដែលមនុស្សសម័យដើមមកតាំងទីលំនៅរាប់ម៉ឺនឆ្នាំមកហើយនេះ។

តាមឯកសារក្រុមអ្នកធ្វើកំណាយ សន្និដ្ឋានថា ស្ថានីយល្អាងស្ពាន មានមនុស្ស មកតាំងទីបីដំណាក់កាលរួមមាន ទី១ សម័យថ្មបំបែក មានអាយុប្រហែល ៧១០០០ឆ្នាំ, ទី២ វប្បធម៌ហាវប៊ីញៀន  មានអាយុចន្លោះ ពី ៥០០០ ដល់ ១១០០០ឆ្នាំ  និងចុងក្រោយ សម័យថ្មរំលីងមានអាយុ ប្រហែល ៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែង បញ្ចុះសព។ លើសពីនេះទៀតនោះ គេក៏បានរកឃើញមានផ្នូរបុរាណចំនួនប្រាំមួយមានអាយុប្រហាក់ប្រហែលគ្នាគឺចន្លោះពី៣៣១០ទៅ៣៣៥០ឆ្នាំមុន។

សូមបញ្ជាក់ថា អ្នកទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ បាត់ដំបង -បៃលិន  ចម្ងាយប្រមាណ ៤១ គីឡូម៉ែត្រ  ហួសសាលាស្រុករតនៈមណ្ឌលបន្តិច ដល់សាលារៀន គីឡូ៣៨ បត់ស្តាំ តាមផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រទៀត ដល់ស្ថានីយបុរេប្រវត្តសាស្រ្ត ល្អាងស្អានហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]