៩ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៤លានដុល្លារ

រយៈពេល ០៩ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៤.៩៥៥.៣៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៥៣៩.៥៦១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣៦៥,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨៦៣.៤៦៦ដុល្លា...

អាន​បន្ថែម

រដ្ឋនឹងរៀបម៉ាស៊ីនផលិតទឹកស្អាតដាក់តាមសហគមន៍ ពិសេសសាលារៀន ដើម្បីកាត់បន្ថយដបផ្លាស្ទិក

ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំដាក់ឱ្យមានម៉ាស៊ីនផលិតទឹកស្អាតតាមសហគមន៍ និងសាលារៀន ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Meloney Lindberg  តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់​គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួ...

អាន​បន្ថែម

រយៈពេល៨ខែ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មាន ២.៥៨ពាន់លានដុល្លារ ខណៈការនំាចេញកើន ៥,៤%

រយៈពេល ៨ខែ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គិតជាទឹកប្រាក់មានចំនួន ២.៥៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ របាយការណ៍ដដែលនេះបានបង្ហាញថា កម្ពុជាបាននាំទំនិញទៅថៃគិតជាទឹកប្រាក់ចំនួន ៦៤៦លានដុល្លារ ដែលកើនឡើង ៥,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈដែលនាំចូលពីថៃមានការធ្លាក់ចុះ ២៥,៨% ដែលគិតជាទឹកប្រាក់ ១.៩៣៨លានដុល្លារ។ ក្នុង...

អាន​បន្ថែម

ពេលវេលាអនុវត្តពន្ធ២០% លើចំណេញមូលធន ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ!

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅមិនទាន់បានកំណត់ពេលវេលាជាក់លាក់ណាមួយថានឹងត្រូវអនុវត្តពន្ធលើចំណេញមូលធន ឬត្រូវកែសម្រួលយ៉ាងណានៅឡើយទេ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេច នៅថ្ងៃទី២៧ ខែកញ្ញា ២០២៣។ សម្តេចបន្ថែមថា ចាប់តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មីមក នៅមិនទាន់មានការបង្កើតមូលដ្ឋានគិតពន្ធថ្មីអ្វីនោះទេ ដូច្នេះ ក្នុងខែវិច្ឆិកា...

អាន​បន្ថែម

AIIB សម្រេចផ្តល់កម្ចី ៤៣លានដុល្លារ សម្រាប់កម្ពុជាលើកកម្ពស់ពាណិជ្ជកម្មសត្វ ឆ្លងកាត់ព្រំដែន

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងសត្វឆ្លងកាត់ព្រំដែន និងការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃសត្វ ដែលមានទឹកប្រាក់ចំនួន ៤៣លានដុល្លារ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨ នៃក្រុមប្រឹក្សាទេសាភិបាល ធនាគារ AIIB ឆ្នាំ២០២៣ (8th Annual Meeting of the Board of Govemors) កាលពីថ្ងៃទី២៥...

អាន​បន្ថែម

ក្រុមហ៊ុនជីហ្គៀ បង្ហាញពីសក្ដានុពលនៃផលិតផលអេឡិចត្រូនិកដ៏ទំនើប និងចុងក្រោយបំផុតក្នុងទីផ្សារកម្ពុជា

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីសំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុងហ៊ុំព័ទ្ធរាជធានីភ្នំពេញ។​ ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់លើបច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិ...

អាន​បន្ថែម

រដ្ឋលើកលែងប្រាក់ពិន័យ និងទណ្ឌកម្មលើពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ត្រូវរួសរាន់ចុះបញ្ជី និងបង់ពន្ធអចលនទ្រព្យទាំង ០២ប្រភេទនេះ ឱ្យបានរួចរាល់ក្នុងឆ្នា...

អាន​បន្ថែម

រដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន...

អាន​បន្ថែម

រដ្ឋប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ  ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផ...

អាន​បន្ថែម

កូរ៉េជួយរថយន្តក្រុងចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ កន្លងមក ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្...

អាន​បន្ថែម