កាណាដាសម្រេចបើកការិយាល័យកុងស៊ុលថ្មី១នៅសៀមរាម ដើម្បីជំរុញកិច្ចសហការជាមួយកម្ពុជា

ស្ថានទូតកាណាដាប្រចាំកម្ពុជា បានបើកការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ដើម្បីជំរុញសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ការិយាល័យថ្មីនេះ បានសម្ពោធក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោកជំទាវ Ping Kithikone ​ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ថ្លែងក្នុងពិធីសម្ពោធខាងលើ លោកអភិបាលរង បានឱ្យដឹងថា ការបើកការិយាល័យកុងស៊ុលកាណាដា ក្នុងខេត្តសៀមរាបថ្ងៃនេះ គឺជាការបើកទំព័រថ្មី មួយចំពោះការបង្កើនទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ តាមរយៈការសហការយ៉ាងល្អរវាងរដ្ឋបាលខេត្តសៀមរាប និងការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

លោកអភិបាលរងខេត្តបានបន្តថា ការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាបនេះ បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសកាណាដា ដែលនឹងរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក តាមរយៈការកសាងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]