រយៈពេល៥ឆ្នាំ ខេត្តមណ្ឌលគិរីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័​ន្ធបានជាង ៤លានហិកតា

នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ មានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួនសរុប ៤៨ភូមិ ដែលស្មើនឹងប្រមាណ ៤លានហិកតា និងចុះបញ្ជីដីធ្លីជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានចំនួនសរុបចំនួនជាង ៥ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ការចុះបញ្ជីមានលក្...

អាន​បន្ថែម

វិស័យបរធនបាលកិច្ចរំពឹងកើនខ្ពស់ដល់ប្រមាណ១ពាន់​លានដុល្លារ​ ត្រឹមចុងឆ្នាំ២០២៣នេះ

គិតរហូតមកទល់នឹងពេលនេះ វិស័យបរធនបាលកិច្ច​កម្ពុជាកំពុងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដោយកើនឡើងរហូតដល់ ៩៤០លានដុល្លារ និងរំពឹងថា នឹងកើនឡើងខ្ពស់ដល់ជាង ១ពាន់លានដុល្លារ នាចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅក្នុងសិក្ខាសាលាស្តីពីបរធនបាលកិច្ច យន្តការប្រតិបត្តិការ និងពាក្យសព្ទគន្លឹះសម្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានម...

អាន​បន្ថែម

រតនគិរីមានក្រុមហ៊ុន២៧ កំពុងវិនិយោគលើដីសម្បទានសេដ្ឋកិច្ច ខណៈជាង៨៥% ជាក្រុមហ៊ុនវៀតណាម

ខេត្តរតនគិរី គឺជាខេត្តដែលមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយសារកត្តាភូមិសាស្ត្រនិងអាកាសធាតុ។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនវិនិយោគឯកជនចំនួន ២៧បានមកវិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចជាច្រើនហិកតានៅក្នុងខេត្តរតនគិរី ដែលក្នុងនោះមានប្រមាណ ៨៥ភាគរយជាវិនិយោគិនមកពីប្រទេសវៀតណាម។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីន ក្នុងសន្និសីទសារព័ត៌មានស្តី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២...

អាន​បន្ថែម

៥ឆ្នាំ រតនគីរីចុះបញ្ជីដីធ្លីបានជាង ៣ម៊ឺនក្បាលដី ខណៈក្រុងបានលុងនឹងសម្រេចឱ្យបាន១០០% ក្នុងខែមេសានេះ

ក្នុងរយៈពេល៥ឆ្នាំ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រេចបានចំនួនជាង ៣២.០០០ក្បាលដី នៅទូទាំងខេត្តរតនគីរី ខណៈរដ្ឋបាលខេត្តបេជ្ញាធ្វើការចុះបញ្ជីដីធ្លីក្នុងក្រុងបានលុង ឱ្យបានចប់ជាស្ថាពរនៅដំណាច់ ខែមេសា នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក លី ឧសភា ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នៅថ្ងៃទី៤ខែ មេសា ឆ្នាំ២០២៣។ លោកប្រធានមន្ទ...

អាន​បន្ថែម

​រយៈពេល​៣ខែ​ ដើម​ឆ្នាំ​២០២៣ ណាហ្គាវើលដ៍ ​រក​ចំណេញ​បានជាង​ ១១៧លាន​ដុល្លារ

ក្រុម​ហ៊ុន​ល្បែងដ៏ធំ នៅ​កម្ពុជា ​ណាហ្គាវើលដ៍​ ​ទទួល​បាន​ប្រាក់​ចំណេញ​ជាង​ ១១៧​លាន​ដុល្លារ​ ​កើន​ឡើង​ចំនួន​ ៦.៨% ​ធៀប​ទៅនឹង​រយៈ​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន។​ ​តាម​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ក្រុមហ៊ុន ​NagaCorp​ ដែល​មាន​ក្រុមហ៊ុនមេរបស់ណាហ្គាវើលដ៍ មានមូលដ្ឋាន​នៅទីក្រុង​ហុងកុង​ ដកស្រង់ដោយ​សារព័ត៌មាន​អនឡាញ ​Inside​ Asian ​Gaming​ កាលពីថ្ងៃទី៣ ខែមេសា បង្ហាញថា​ ប្រាក់ចំណេញ ១១៧លានដុល្លារ ជាប្រាក់ចំណ...

អាន​បន្ថែម

ត្រីមាសទី១-២០២៣ កម្ពុជាប្រមូលបានជាង ១១លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត

ត្រឹមរយៈពេល៣ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.១៣៥.៤៩២ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅកាន់ភ្ញៀវទេសចរបរទេសចំនួន២៣៦.៣៤១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ១.២៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៧៤៨...

អាន​បន្ថែម

បញ្ហាបូរីធំៗខ្លះបញ្ឈប់ការសាងសង់ នឹងបង្កហានិភ័យដល់ទីផ្សារអចលនទ្រព្យកម្ពុជាទេ?

ថ្មីៗនេះ គម្រោងបូរីមួយចំនួន ដែលភាគច្រើនជាបូរីផ្ដោតលើអតិថិជនចំណូលទាប និងមធ្យម បានបញ្ឈប់ការសាងសង់  ដែលបង្កជាបញ្ហាចម្រូងចម្រាសជាខ្លាំងរវាងម្ចាស់បុរី និងអតិថិជន រហូតដល់មានការធ្វើបាតុកម្មបិទផ្លូវសាធារណៈជាដើម។ បើក្រឡេកមើលមួយភ្លែត  នេះហាក់គ្រាន់តែជាបញ្ហា​ឯកជន ឬជម្លោះផ្ទាល់ខ្លួនរវាងអតិថិជន និងម្ចាស់បូរិ ប៉ុន្តែបើស្ថានភាពដូចខាងលើ កើតឡើងលើបូរីផ្សេងៗ ជាបន្ដបន្ទាប់ តើទីផ្សារអចលនទ្រព្យកម្ពុជាទាំងមូលនឹងរងហាន...

អាន​បន្ថែម

សណ្ឋាគារប្រណីតលំដាប់ពិភពលោក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បើកដំណើរការហើយ  

សណ្ឋា​គារលំដាប់​​ផ្កាយ​បួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  បាន​​បើក​សម្ពោធជា​ផ្លូវការ​នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ កាលពី​​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអង្គរដ្ឋទូត និងឯកអង្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបជាង ៧០០ នាក់ទៀត។ នាថ្ង...

អាន​បន្ថែម

គិតត្រឹម២០២២ ខេត្តសៀមរាបចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានជាង ១៥ម៉ឺនក្បាលដី

តាំងពីចាប់ផ្តើមអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០៤មក ខេត្តចុះបញ្ជីបានចំនួនជាង ១៥ម៉ឺនក្បាលដី ខណៈ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨ ដល់២០២៣ អាជ្ញាធរខេត្តសៀមរាបបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដោយបានអនុវត្តនៅក្រុង-ស្រុកចំនួន០៦ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តមបញ្ជាក់ថា គិតតាំងពីពេលចាប់ផ្តើមអនុវត្តឆ្នាំ...

អាន​បន្ថែម

ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេ ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម

អត្ថបទផ្សព្វផ្សាយ ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល័យលក់របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ខុនដូបែបទំនើប និងស៊ីវីល័យនេះ មានជាលក្ខណៈបែបវីឡាទោលលើអាកាស សាងសង់តាមស្តង់ដារ និងការគ្រប់គ្រងបែបសឹង្ហបុរី។ លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉...

អាន​បន្ថែម