កម្ពុជាមានកំលាំងទិញខ្លាំងរហូតជំរុញផ្សារ 7-Eleven គ្រោងពង្រីកសាខាបន្ថែមឱ្យបាន១០០នៅចុងឆ្នាំនេះ

ក្រុមហ៊ុន CP All Plc របស់​ប្រទេស​ថៃ ដែល​ប្រតិបត្តិ​ការ​ហាង​លក់រាយ 7-Eleven គ្រោងបើកហាងថ្មីចំនួន ៤០បន្ថែមទៀត ធ្វើឱ្យចំនួនហាងលក់រាយ ឡើងដល់១០០ហាងនៅដំណាច់ឆ្នាំ២០២៣នេះ ។

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីសប្តាហ៍មុន ហាងលក់រាយ 7-Eleven កំពុងពង្រីកយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនមានគោលបំណងបើកសាខាទី ១០០ របស់ខ្លួននៅចុងឆ្នាំនេះ។

CP All បានឈានជើងចូលទីផ្សារកម្ពុជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL (Cambodia) នៅខែសីហា ឆ្នាំ ២០២១ ដោយបានបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។

នៅឆ្នាំ ២០២២ ក្រុមហ៊ុន បានបើកសាខា 7-Eleven ជាង ៤០ រួចហើយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែមេសា ឆ្នាំ ២០២៣ ក្រុមហ៊ុន មានសាខាចំនួន ៦០ នៅក្នុងប្រទេស ។

ត្បិតសេដ្ឋកិច្ច កម្ពុជា តូចជាងប្រទេសថៃ ប៉ុន្តែសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនខ្ពស់។ នេះជាការលើកឡើងរបស់កាសែតថៃ ដោយបន្ថែមថា ប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយចំនួនប្រើប្រាស់កើនឡើងព្រមជាមួយនឹងការកើនឡើងនៃកម្លាំងទិញ។

សាខាមានទីតាំងនៅតាម តំបន់សហគមន៍ តំបន់ទេសចរណ៍ គ្រឹះស្ថានអប់រំ និងស្ថានីយ៍សេវាកម្ម។

បើតាមប្រភពដដែល ការគាំទ្ររបស់អតិថិជន លើហាងលក់រាយ 7-Eleven ដែលដាក់លក់ផលិតផលប្រទេសថៃ ធ្វើឱ្យសាខាមួយចំនួនទទួលបានអតិថិជនជាង១ពាន់អតិថិជន ក្នុងមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]