ព័ត៌មានអចលនទ្រព្យ
ស្អែកនេះ អ្នកអាចចូលទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានហើយ!
តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តទៅ ដែលនឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយមផលិតផលម៉ាកល្បីៗ។ ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហា...
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកនៅថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះហើយ
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការជាសាធារណៈនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ជាមួយនឹងវត្តមានហាងម៉ាកល្បីៗជាច្រើនមកពីជុំវិញពិភពលោក ដូចជា ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងបរិក្ខារអេឡិចត្រូនិក និងហាងលក់ផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀត។ ក្រោមទឹកប្រាក់វិនិយោគប្រមាណជាង ១៥០ លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង រីថែល ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល បានទាក់ទាញដៃ...
អានបន្ថែមប្រេនសណ្ឋាគារប្រណីតនៅកម្ពុជា នឹងបើកសាខាក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០២៣
ក្រុមហ៊ុនបដិសណ្ឋារកិច្ចល្បីនៅកម្ពុជា Shinta Mani នឹងបើកសណ្ឋាគារប្រណីតកម្រិតខ្ពស់បំផុត ជាលើកដំបូងគេនៅក្រៅប្រទេស ឈ្មោះ(Shinta Mani Mustang) នៅតាមជ្រលងភ្នំហិមាល័យ ខ្ពង់រាបទីបេ នៃប្រទេសណេប៉ាល់។ សណ្ឋាគារ Shinta Mani Mustang មានបន្ទប់ ចំនួន ២៩បន្ទប់ ជាសណ្ឋាគារដ៏ប្រណីតបំផុត ដែលគ្រោងនឹងបើកនៅថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣។ សាខាថ្មីនៃសណ្ឋាគារដ៏ទំនើបមួយនេះ នឹងត្រូវសង់នៅទីប្រជុំជន Jomsom ស្ថិតនៅលើផ្លូវមួយក...
អានបន្ថែមNBC នឹងបោះផ្សាយមូលបត្ររដ្ឋ លើកដំបូតតម្លៃ ២៥លានដុល្លារ
ធនាគារជាតិនៃកម្ពុជា ប្រកាសពីការដេញថ្លៃមូលបត្ររដ្ឋ លើកទី១ ទំហំទឹកប្រាក់១០០ប៊ីលានរៀល ប្រមាណ២៥លានដុល្លារអាម៉េរិក នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង ៨ព្រឹក ដល់២រសៀល។ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចា...
អានបន្ថែមអាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត
អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់ភ្ញៀវទេសចរនៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏ស...
អានបន្ថែមរដ្ឋចិនគ្រោងផ្ដល់កម្ចី ២៩ ប៊ីលានដុល្លារ ដើម្បីជួយបញ្ចប់គម្រោងអចលនទ្រព្យជាប់គាំង
រដ្ឋាភិបាលចិនគ្រោងនឹងផ្តល់ប្រាក់កម្ចីពិសេសចំនួនប្រមាណ ២៩ ០០០ លានដុល្លារ ដើម្បីជួយអ្នកអភិវឌ្ឍ ក្នុងការបញ្ចប់គម្រោងលំនៅដ្ឋានដែលជាប់គាំង។ នេះបើយោងតាម Caixin កាលពីថ្មីនេះ។ កម្ចីពិសេសនេះនឹងត្រូវចេញក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ ក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលរបស់ចិន។ ប្រាក់កម្ចីកញ្ចប់ដំបូងនឹងត្រូវបានផ្តល់ដោយធនាគារអភិវឌ្ឍន៍ចិន ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេស...
អានបន្ថែមអនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោង...
អានបន្ថែមសម្តេច បញ្ជារដ្ឋមន្ត្រីបរិស្ថានឱ្យធ្វើការបែងចែកការប្រើប្រាស់ដី ឆ្នាំ២០២២ ជាបន្ទាន់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យសិក្សាអំពីការបែងចែកការប្រើប្រាស់ដីនៅកម្ពុជាក្នុងឆ្នាំ ២០២២ ជាបន្ទាន់ ថាតើវិវឌ្ឍន៍ដល់ណាហើយ។ សម្ដេចលើកឡើងដូច្នេះ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសបើកការដ្ឋានស្ពានអាកាសថ្មី២ ក្នុងទីក្រុងភ្នំពេញ។ សម្ដេចមានប្រសាសន៍ថា៖ «ចំនុចនេះសំខាន់ណាស់សម្រាប់យើងក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅឋាន ឬហេដ្ឋារចនាសម្ព័ន...
អានបន្ថែមក្រសួងមហាផ្ទៃ៖ ប័ណ្ណស្នាក់អចិន្ត្រៃយ៍បរទេស អាចប្រើប្រាស់ទិញលក់អចលនទ្រព្យបាន
ក្រសួងមហាផ្ទៃ បានប្រកាសរំលឹកឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់ពីតម្លៃនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យឯកជនមួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប ...
អានបន្ថែមសណ្ឋាគារ និងផ្ទះសំណាក់ជាង ៥០០ទីតាំង បើកទទួលភ្ញៀវឡើងវិញក្រោយផ្អាកជាង២ឆ្នាំ
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ សណ្ឋាគារ និងផ្ទះសំណាក់ ៥២០ទីតាំងនៅកម្ពុជា បានបើកដំណើរការជាធម្មតាវិញហើយ ខណៈនៅសល់ ១៩០ទីតាំងទៀត នៅបន្តផ្អាកអាជីវកម្ម និង ២៩ទីតាំង បានបិទអាជីវកម្មតែម្តង ដោយសារការរងផលប៉ះពាល់ធ្ងន់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើយោតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ន...
អានបន្ថែម