ត្រឹមឆ្នាំ២០២២ អាជ្ញាកំពង់ចាមសម្រេចការចុះបញ្ជីដីធ្លីបានជាង ៧១ម៉ឺនក្បាលដី ស្មើនឹង ៧៧%

គិតត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣ ៥០០ក្បាលដី ស្មើនឹង ៧៧% នៃផែនការសរុប។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុ​ន ចាន់ដា អភិបាលខេត្តកំពង់ចាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានឱ្យដឹងថា ផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបមានចំនួន ៩២៤.៤២១ ក្បាលដី ស្មើនឹង ២៧៤.៣០៧ គ្រួសារ។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣.៥០០ក្បាលដី ស្មើនឹង ៧៧% និងនៅសល់ត្រឹមតែ ២១០.៩២១ ស្មើនឹង ២៣% ទៀតប៉ុណ្ណោះនៃផែនការសរុប។

ឯកឧត្តមបានបន្ថែមថា ជាគោលការណ៍ផែនការចុះបញ្ជីដីធ្លីក្នុងខេត្តត្រូវបញ្ចប់នៅចុងឆ្នាំ២០២៣ ឱ្យរួចរាល់​ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ផែនការនេះនឹងមិនចប់តាមការគ្រោងទុកនោះទេ និងភូមិសាស្ត្រកន្លែងខ្លះមានភាពស្មុគស្មាញ ដែលមន្ត្រីជំនាញត្រូវការពេលបន្ថែម។

ដូចនេះ ក្នុងឆ្នាំ២០២៤ គឺត្រូវសម្រុកឱ្យចប់តាមផែនការ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ សហការជាមួយ EU4PFM រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ដើម្បីពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ

លោកជំទាវ កុយ សុដានី អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និង […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]