មកស្គាល់ពីម្ចាស់ជ័យលាភី Bentley YII៖ បទដ្ឋានថ្មីនៃការសង់បណ្តាញអគ្គិសនីឆ្លាតវៃ

វិទ្យាស្ថាន Guangxi Electric Power Design Institute នៃក្រុមហ៊ុន China Energy Engineering Group បានដាក់ឱ្យដំណើរការដោយជោគជ័យនូវគម្រោងបញ្ជូនថាមពលអគ្គិសនីកម្លាំង ៥០០ គីឡូវ៉ុល ដ៏សំខាន់មួយនៅក្នុងទីក្រុង Nanning ដែលបង្កើនភាពពេញលេញនៃបណ្តាញខ្សែបញ្ជូនអគ្គិសនីដ៏សំខាន់របស់ទីក្រុងនេះ។ គម្រោងនេះក៏ជាម្ចាស់ជ័យលាភីមួយក្នុងកម្មវិធី Bentley Year in Infrastructure (YII) 2025 ផងដែរ។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រ BIM (ការបង្កើតគំរូព័ត៌មានប្លង់ឌីជីថល) និង GIS (ប្រព័ន្ធព័ត៌មានភូមិសាស្ត្រឌីជីថល) ពេញមួយវដ្តជីវិតនៃគម្រោង គម្រោងនេះបានបង្កើតនូវបទដ្ឋានសកលថ្មីមួយសម្រាប់ “បញ្ញាឌីជីថល” (Digital Intelligence) នៅក្នុងវិស័យថាមពល។

គម្រោងតម្លៃ ៦៦០ លានយ័ន នេះត្រូវបានរចនាឡើងដើម្បីផ្គត់ផ្គង់ថាមពលដល់តំបន់ថ្មី Wuxiang និងមជ្ឈមណ្ឌលព័ត៌មានអាស៊ាន (ASEAN Information Port)។ ដោយសារតែគម្រោងប្រឈមនឹងបញ្ហានៃការបង្កើនប្រសិទ្ធភាពបណ្តាញអគ្គិសនីក្នុងតំបន់ដ៏ស្មុគស្មាញ ក្រុមការងារវិស្វកម្មបានងាកមកប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីដោះស្រាយបញ្ហា ដែលមានដូចជា៖

  • ការជ្រើសរើសទីតាំង និងភូមិសាស្ត្រជាក់លាក់ (Precision Siting & Geology): ក្រុមការងារបានប្រើប្រាស់ការបង្កើតគំរូដីដោយយន្តហោះដ្រូន និងកម្មវិធី MicroStation ដើម្បីបង្កើតគំរូភូមិសាស្ត្រ 3D។ វាអនុញ្ញាតឱ្យវិស្វករអាច “មើលឃើញ” លក្ខខណ្ឌស្រទាប់ដីខាងក្រោម ដែលធានាបាននូវគ្រឹះដ៏រឹងមាំ និងការគណនាការងារដីបានយ៉ាងជាក់លាក់។
  • ការរចនាបែបសមាហរណកម្ម (Integrated Design): កម្មវិធី OpenBuildings Designer, OpenRoads, និង OpenUtilities ត្រូវបានប្រើប្រាស់ដើម្បីបង្កើតគំរូតែមួយសម្រាប់អនុស្ថានីយ និងខ្សែបញ្ជូនអគ្គិសនី។
  • ការរកឃើញចំណុចទង្គិច (Collision Detection): តាមរយៈការប្រើប្រាស់បរិយាកាសសហការរបស់ Bentley ក្រុមការងារបានរកឃើញ និងដោះស្រាយបញ្ហាទង្គិចផ្នែកបច្ចេកទេសចំនួន ៨៥ ចំណុច មុនពេលចាប់ផ្តើមការសាងសង់ ដែលជួយកាត់បន្ថយការផ្លាស់ប្តូរការងារឡើងវិញបានរហូតដល់ ៩១.៨%។
  • ការបែកចែកការងាដោយរលូន (Coordinated Delivery): កម្មវិធី ProjectWise បានបម្រើការជា “បណ្ដុំទិន្នន័យនិងលំហូរការងារគ្រប់យ៉ាង ” ដែលអនុញ្ញាតឱ្យផ្នែកជំនាញជាច្រើនអាចធ្វើការជាមួយគ្នា ក្នុងពេលតែមួយបាន ។ នេះបានធ្វើឱ្យដំណាក់កាលរចនាខ្លីជាងមុន ១០% និងដំណើរការផ្ទៀងផ្ទាត់លឿនជាងមុន ១៥%។

លើសពីការសាងសង់ គម្រោងនេះត្រូវបានចែកចាយក្នុងទម្រង់ឌីជីថលដែលត្រៀមរួចជាស្រេចសម្រាប់កម្មវិធី “ឌីជីថលភ្លោះ” (Digital Twin)។ តាមរយៈការប្រើប្រាស់ SYNCHRO សម្រាប់ផែនការសាងសង់បែប 4D និង LumenRT សម្រាប់ការបង្ហាញរូបភាពនិម្មិត (Virtual Reality) អ្នកពាក់ព័ន្ធគ្រប់ផ្នែកនៃគម្រោងអាចតាមដានវឌ្ឍនភាព និងសាកល្បងសេណារីយូនានាតាមចិត្តចង់បានទៅលើការដ្ឋានសំណង់ដោយមិនចាំបាច់មានចំណាយ។

នេះធានាថាអនុស្ថានីយនេះមិនត្រឹមតែជាគម្រោងសំណង់នោះទេ ប៉ុន្តែជាគម្រោងដែលត្រូវបានដំណើរការដោយទិន្នន័យ ដែលមានសមត្ថភាពបង្កើនប្រសិទ្ធភាពនៃការបញ្ជូនថាមពលស្អាត និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។

គម្រោងដែលឈ្នះពានរង្វាន់នេះ នឹងបម្រើជាសសរស្តម្ភដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់ទីក្រុង Nanning ក្នុងនាមជាទីក្រុងអន្តរជាតិ និងផ្តល់នូវគំរូដ៏សំខាន់សម្រាប់អនាគតនៃបណ្តាញអគ្គិសនីឆ្លាតវៃកម្រិតពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]

តើអ្វីទៅជា Bentley Tech Summit ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?

ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ការវិនិយ […]