ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង
និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]
សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកាសដាក់ឱ្យដំណើរការនូវវគ្គអប់រំ និងការផ្ដល់វិញ្ញាបនបត្ររចនា និងផលិតកម្មឌីជីថលភ្លោះ (Digital Twin Design and Production Certificate) ដំបូងបង្អស់របស់ប្រទេសអាមេរិក ដែលជាកម្មវិធីអប់រំដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងរួមគ្នាជាមួយថ្នាក់ដឹកនាំក្នុងវិស័យសំណង់ ពិសេសក្រុមហ៊ុន Bentley Systems។
គំនិតផ្តួចផ្តើមតាមប្រព័ន្ធអ៊ីនធឺណិត (Online) នេះ មានគោលបំណងបំពេញចន្លោះខ្វះខាតនៃជំនាញដែលកំពុងកើនឡើងនៅក្នុងបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលជាវិស័យមួយដែលបានក្លាយជាការចាំបាច់សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធសកល។
បើយោងតាមសាកលវិទ្យាល័យ Louisiana State University (LSU) បច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) មិនមែនជាគំនិតបែបអនាគតទៀតនោះទេ ប៉ុន្តែវាគឺជាឧបករណ៍ស្នូលដែលត្រូវបានប្រើដើម្បីគ្រប់គ្រងការដ្ឋានសំណង់ រចនាប្លង់ គ្រប់គ្រងលំហូរការងារ និងតាមដានស្ថានភាពរចនាសម្ព័ន្ធក្រោយសង់រួច។
ដោយសារតែហេតុផលខាងលើ ចំណុចសំខាន់បំផុតដែលសាកលវិទ្យាល័យកំពុងធ្វើផ្ដល់ជូនអ្នកសិក្សាទាំងចំណេះដឹង និងការអនុវត្តជាក់ស្ដែង។ ដូច្នេះហើយ សាកលវិទ្យាល័យ LSU បានចាប់ដៃគូជាមួយក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនប្រឹក្សា DigiTwin Global ដើម្បីបង្កើតកម្មវិធីសិក្សាដែលផ្អែកលើការអនុវត្តជាក់ស្តែង។
កម្មវិធីនេះផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនសម្រាប់និស្សិត និងអ្នកជំនាញ៖
សារៈសំខាន់នៃបច្ចេកវិទ្យានេះត្រូវបានគេមើលឃើញយ៉ាងច្បាស់រួចទៅហើយនៅក្នុងរដ្ឋ Louisiana។ ក្រុមហ៊ុនវិស្វកម្មក្នុងស្រុក Forte & Tablada ថ្មីៗនេះបានទទួលពានរង្វាន់កិត្តិយស Founders Honors នៅក្នុងកម្មវិធី Bentley’s Year in Infrastructure Awards សម្រាប់ការបង្កើតឌីជីថលភ្លោះនៃស្ថានីយបូមទឹក 17th Street Canal ដែលជាគម្រោងដ៏សំខាន់ក្នុងការការពារទីក្រុង New Orleans ពីការជន់លិចដ៏មហន្តរាយ។
ការដាក់ឱ្យដំណើរការវគ្គសិក្សា និងវិញ្ញាបនបត្រនេះ គឺជាផ្នែកមួយនៃទិសដៅការអប់រំដ៏ទូលំទូលាយនៅ LSU។ បច្ចុប្បន្ន សាកលវិទ្យាល័យកំពុងសិក្សាលើការបង្កើតបរិញ្ញាបត្រពេញលេញដែលផ្តោតលើបច្ចេកវិទ្យាឌីជីថលភ្លោះ។ ជំហាននេះធានាថាកម្លាំងពលកម្មជំនាន់ក្រោយនឹងត្រូវបានត្រៀមលក្ខណៈរួចរាល់ ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែស្មុគស្មាញ និងដំណើរការដោយទិន្នន័យ។

