មន្ទីររៀបចំដែនដី ប្រាប់ពលរដ្ឋឱ្យប្រយ័ត្នពីគម្រោងដីឡូតិ៍មួយកន្លែងក្នុងក្រុងកំពង់ឆ្នាំង

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង ចេញសេចក្តីប្រកាស ប្រាប់​សារធារណៈជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គម​ពីគម្រោងដីឡូតិ៍ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សេចក្តីប្រកាសរបស់មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង ដែលចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២១ បានលើកឡើងថា គម្រោងដីឡូតិ៍ខាងលើ ដែលកំពុងតែផ្សព្វផ្សាយលើហ្វេសប៊ុកឈ្មោះ” តារាបញ្ញា អចនទ្រព្យ” មិនមានលិខិតអនុញ្ញាតត្រឹមត្រូវរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។

ទីតាំងដីឡូតិ៍នេះ ក៏ពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ផងដែរ។ លើសពីនេះ ទីតាំងនេះ ក៏ស្ថិតនៅក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណ៍ណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលផងដែរ។

ជាមួយនេះដែរ មន្ទីររៀបចំដែនដីខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាឲ្យសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន កុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]