ម៉ុងឫទ្ធីគ្រុប សាងសង់រោងចក្រផលិតចំណីសត្វខា្នតធំថ្មីមួយនៅស្រុកព្រៃនប់

ក្រុមហ៊ុន M’s Pig ACMC Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបើកការដា្ឋនសាងសង់រោងចក្រផលិតចំណីសត្វខ្នាតយក្សមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិត ប្រមាណ ១៨ ០០០ តោន ក្នុងមួយខែ ឬ២១ ម៉ឺនតោនក្នុងមួយឆ្នាំ។

ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នៅក្រោមវត្តមានប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។

រោងចក្រផលិតចំណីសត្វថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រុមហ៊ុនបញ្ជាក់ថា រោងចក្រថ្មីនេះ នឹងប្រមូលទិញកសិផលរបស់កសិករប្រហែល ៤២លានដុល្លារ ក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ន រោងចក្រចាស់ក៏បានប្រមូលទិញកសិផលក្នុងស្រុកប្រហែល២១លានដុល្លារក្នុងមួយឆ្នាំផងដែរ។

គួរបញ្ជាក់ថា រោងចក្រថ្មីនេះនឹងសាងសង់រួចរាល់នៅដើមឆ្នាំ ២០២៣ខាងមុខនេះ ដូច្នេះ បើបូកសរុបរោងចក្រទាំង ២ ក្រោយឆ្នាំ ២០២២ ក្រុមហ៊ុននឹងប្រមូលទិញកសិផលរបស់កសិករជាមធ្យមប្រហែល ៦៣ លានដុល្លារក្នុងមួយឆ្នាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]