យូនីសេហ្វជួយកម្ពុជានូវបរិក្ខាពេទ្យសរុបជាង ៤៤លានដុល្លារ ខណៈទើបបន្ថែម ៧លានដុល្លារទៀត សម្រាប់…

អង្គការយូនីសេហ្វ (UNICEF) បានផ្តល់ឲ្យកម្ពុជានូវបរិក្ខារវេជ្ជសាស្រ្តដែលមានតម្លៃសរុបជាង ៤៤លាន ដុល្លារ ​ចាប់គិតតាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ១៩មក។

ថ្មីៗនេះផងដែរ  អង្គការយូនីសេហ្វ (UNICEF) ក៏បានផ្តល់បន្ថែមនូវឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរ ដល់កម្ពុជា។

សម្ភារជាអំណោយនេះ នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យជាតិ ខេត្ត ក្រុង ស្រុក និងមណ្ឌលសុខភាពចំនួន ១៣១ ទូទាំងប្រទេសរួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន  ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម ឧបករណ៍បញ្ចូល អុកស៊ីសែនក្នុងសួត និងឧបករណ៍សម្រាប់ព្យាបាលអុកស៊ីសែនដទៃទៀត។

ថ្លែងក្នុងពិធីប្រគល់-ទទួលឧបករណ៍វេជ្ជសាស្រ្តទាំងនេះ កាលពីថ្ងៃទី១២ ខែមិថុនា លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា​ “យើងថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់ការគាំទ្រដ៏មានតម្លៃ ក្នុងការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្រ្តីនិងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។ ភាពជាដៃគូ របស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធាន មនុស្ស។ អំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា​ ទារក និងកុមារ​។​”

ជាមួយនឹងសម្ភារជាអំណោយទាំងនេះ នឹងធានាថាអ្នកជំងឺ រួមទាំងកុមារ ដែលត្រូវការការព្យាបាលដោយប្រើប្រាស់ អុកស៊ីសែន ទទួលបាននូវការព្យាបាលសង្រ្គោះជីវិតសម្រាប់ជំងឺទាក់ទងនឹងផ្លូវដង្ហើម និងស្ថានភាពដទៃទៀតដូចជាស្ថានភាពខ្វះអុកស៊ីសែនរបស់ទារកទើបកើតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ដែលជាមន្ទីរពេទ្យធំបំផុតន […]

ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ចិន​ប៉ះ​ពាល់​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍ ខណៈ​កម្ពុជា​មើល​ឃើញ​ពី​កំណើនទេសចរណ៍ចិន

ការថយចុះនៃភ្ញៀវទេសចរចិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ីអា […]

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០%  ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា

មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥- […]

សម្តេចតេជោ៖ កម្ពុជាត្រូវសាងមន្ទីរពេទ្យដ៏ធំមួយ ដើម្បីបង្ការហានិភ័យសុខភាពសង្គម

កម្ពុជាត្រូវកសាងមន្ទីរពេទ្យដ៏ធំមួយមានជាង ១ម៉ឺនគ្រែ ដើម្ […]

អាកាសចរណ៍ចិន-កម្ពុជានៅមិនទាន់បន្ដ ទោះចិនបើកប្រទេសហើយក្តី

ក្រោយប្រទេសចិនប្រកាសបើកប្រទេសរបស់ខ្លួនឡើងវិញ ស្ថានភាពកា […]

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]