រដ្ឋកំពុងពន្លឿនបញ្ចប់ការងារកែលម្អប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន៥ ឱ្យបានមុនរដូវវស្សាមកដល់

ក្រសួងធនធានទឹក និងឧតុនិយម កំពុងជំរុញពន្លឿនបញ្ចាប់ការងារជួសជុល និងកែលម្អប្រព័ន្ធធារាសាស្ត្រនៅទីតំាងសំខាន់ៗ ក្នុងខេត្តចំនួន៥ ក្នុងនោះរួមមាន៖ ប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពុងស្ពឺ, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ក្នុងខេត្តបន្ទាយមានជ័យ,  ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ក្នុងខេត្តព្រៃវែង, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ក្នុងខេត្តសៀមរាប, និងប្រព័ន្ធធារាសាស្ត្រទំនប់លោក ក្នុងខេត្តឧត្ដរមានជ័យ។

នេះបើយោងតាមលទ្ធផលការងារដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ប្រព័ន្ធធារាសាស្ត្រសំខាន់ៗទាំង៥ មានវឌ្ឍភាពការងារដូចខាងក្រោម៖

ទី១. គម្រោងជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ដែលជួសជុលខ្នង និងជើងទេរប្រឡាយប្រវែង ១៤.៥០០ម៉ែត្រ សម្រេចបាន ៥០% ហើយ។​​

គួររំលឹកថា ក្នុងគម្រោងមួយនេះ ក៏មានការជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។

ទី២. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២.៣០០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩.២០០ម៉ែត្រ សម្រេចបាន៣០%, ការងារជួសជុលសំណង់ចំនួន ៤៥កន្លែង សម្រេចបាន២០% និងការងារសាងសង់សំណង់ថ្មីចំនួន ១កន្លែង សម្រេចបាន៣០%។

ទី៣. ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ស្ថិតនៅឃុំព្រៃស្នៀត និងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ការងារជួសជុលខ្នង និងជើងទេរទំនប់ប្រវែង ៥.៧០០ម៉ែត្រ សម្រេចបាន៤២%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៣.១៧០ម៉ែត្រ សម្រេចបាន ៤២%, ការងារជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន៤២%, និងការងារសាងសង់សំណង់ថ្មីចំនួន ៥កន្លែង សម្រេចបាន៤២%។

ទី៤. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ស្ថិតនៅឃុំតាអាន និងជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៤.០០០ម៉ែត្រ សម្រេចបាន៤០%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ៧.៨៥០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលសំណង់ចំនួន ៣៤កន្លែង សម្រេចបាន១០%, ការងារសាងសង់សំណង់ថ្មីចំនួន ១កន្លែង សម្រេចបាន២០%។

ទី៥. ប្រព័ន្ធធារាសាស្ត្រទំនប់លោក ស្ថិតនៅឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្ដរមានជ័យ ទើបចាប់ផ្តើមចុះអនុ​វត្តការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ៣.៣០០ម៉ែត្រ ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែ​ង ៥.១៨០ម៉ែត្រ ការងារជួសជុលសំណង់ចំនួន ៣២កន្លែង និងការងារសាងសង់សំណង់ថ្មីចំនួន ២កន្លែង​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]