រដ្ឋគ្រោងដាក់ស្រឡាងនៅកោះនរា ទៅជ្រោយចង្វារ ដើម្បីសម្រួលចរចរណ៍នៅស្ពានមុន្នីវង្ស

រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាដាក់ស្រឡាងបន្ថែមនៅកោះនរា ឆ្ពោះមកកោះពេជ្រ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានមួយផ្លូវទៀត គឺពីកោះនរា ទៅតំបន់ជ្រោយចង្វារ (សណ្ឋារគាររ៉េស៊ីដង់សុខាភ្នំពេញ)។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

នេះជាវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។

បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ន្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។

មួញវិញទៀត ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។

ក្រៅពីវិធានការទាំងនេះ ប្រជាពលរដ្ឋ អាចប្រើប្រាស់ App Google Maps ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដោយប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ត្រូវប្រើប្រាស់រយៈពេលក្នុងការសាងសង់រយៈពេល ៣៦ខែ និងចំណាយថវិកាជាង ៣៦លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]