រដ្ឋគ្រោងរៀបចំច្រកទ្វារព្រំដែនអានសេះក្នុងខេត្តព្រះវិហារជាច្រកទ្វារព្រំដែនអន្ដរជាតិថ្មីមួយ

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំអភិវឌ្ឍន៍ច្រកព្រំដែន​អានសេះ​ ដែលជា​ច្រក​ពាណិជ្ជ​កម្មដ៍​ធំ​មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត ​នៃ​ខេត្តព្រះវិហារ និងមាន​ព្រំប្រទល់ភាគខាងជើងជាប់នឹង​ខេត្ដ​ឧ​ប៊ុ​ន នៃប្រទេស​ថៃ ឱ្យក្លាយទៅជាច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត។

នេះបើយោងតាមប្រសាសន៍ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត ​កន្លងមក រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និង ថៃ បានជួបពិភាក្សាគ្នា និងសម្រេចជាផ្លូវការក្នុងការកែប្រែនិងអភិវឌ្ឍន៍ច្រកព្រំដែនអានសេះជាច្រកទ្វារព្រំដែនអន្ដរជាតិកម្ពុជា-ថៃ ដែលមានទីតាំងក្នុងរដ្ឋបាលខេត្តព្រះវិហារ ​ដោយរហូតមកទល់នឹងបច្ចុប្បន្ន ភាគីទាំងពីរកំពុងជជែកពិភាក្សាគ្នា ពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសគោលដៅនិងទីតាំងសម្រាប់ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់។

ឯកឧត្តមបានបញ្ជាក់ថា «រដ្ឋាភិបាលប្រទេសទាំងពីរ មានគោលការណ៍ដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ ដូចគ្នាដែរ ចំពោះការងារបច្ចេកទេស គណៈកម្មការទំនាក់ទំនងព្រំដែន កំពុងជជែកក្នុងលទ្ធភាពបើកច្រកនេះ ហើយក្រសួងមហាផ្ទៃរបស់កម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍បន្ដជំរុញបើកច្រកនេះផងដែរ ប៉ុន្តែការងារបច្ចេកទេសកំពុងតែបន្ដ»។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាការតភ្ជាប់ព្រំដែនអន្តរជាតិកម្ពុជា-ថៃនេះផងដែរ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅច្រកស្ទឹងបត់-បានណងអៀនបានសម្រចការសាងសង់បាន ៨២ភាគរយ ហើយគ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ដើម្បីឈានទៅបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]