រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់​៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប   ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។

គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម  ពិសិដ្ឋ  អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យទីតាំងគម្រោងផ្ទាល់ នៅថ្ងៃទី២៥  ខែកញ្ញា  ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គនេះមានកម្ពស់ ៤៥ម៉ែត្រ  នឹងត្រូវបានសាងសង់នៅលើកំពូលភ្នំ នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប  ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រៅពីរូបពុទ្ធបដិមាដ៏ធំមួយនេះ ក៏នឹងមានការសាងសង់សាលាវិបស្សនា កុដិចំនួន៦០ ផ្លូវនិងចំណតរថយន្តផងដែរ​។

ឯកឧត្ដមបានបញ្ជាក់ទៀតថា  គម្រោងនេះ គឺជាគម្រោងថ្មីមួយទៀតរបស់ខេត្តកែប សម្រាប់បម្រើឱ្យវិស័យពុទ្ធចក្រ ក៏ដូចជា  ទេសចរណ៍បែបជំនឿសាសនា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹង។​ជាពិសេស តាមរយៈគម្រោងនេះ អាចកៀរគរទេសចរមកទស្សនា និងប្រមូលប្រាក់ចំណូលពីគម្រោងមួយនេះ  ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នៅទូទាំងខេត្តកែបឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគម្រោងសាងសង់ពុទ្ធបដិមានៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួនផ្សេងទៀត ដូចជា ពិទ្ធបដិមាករកម្ពស់ ៨៨ម៉ែត្រនៅក្រុងព្រះសីហនុ និងពុទ្ធបដិមាខ្ពស់ជាងគេលើលោកមានកម្ពស់ ១០៨ម៉ែត្រ ខេត្តកំពត​ ជាដើម៕ (អានបន្ថែម  និង បន្ថែម )

ទាក់ទងនិងវិស័យព្រះពុទសាសនានេះដែរ នៅខេត្តសៀមគ្រោងនឹងមានការកសាងមជ្ឈមណ្ឌលវប្បធម៌សន្តិភាពព្រះពុទ្ធសាសនាខ្នាតធំបំផុត លើផ្ទៃដីទំហំ ២៨៨ហិចតា ជាមួយនឹងថវិកាវិនិយោគប្រមាណ ២០០លានដុល្លារអាមេរិក (បើគិតទាំងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមអាចនឹងឈានដល់ជាង ៣ពាន់លានដុល្លារ) ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]