រដ្ឋចេញច្បាប់គ្រប់គ្រអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញអនុក្រឹត្យ ដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់ការធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព សមធម៌ បង្កើនការទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ។

បើតាមអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣ អាជីវកម្មអភិវឌ្ឍអចលនវត្ថុ សំដៅដល់សកម្មភាពពាណិជ្ជកម្ម ឬវិនិយោគគ្រប់ប្រភេទក្នុងគោលបំណងសាងសង់លំនៅឋាន អគារសហកម្មសិទ្ធិ ឬអភិវឌ្ឍដីឡូតិ៍សម្រាប់លក់ ឬជួល។

បន្ថែមពីនេះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាអ្នកមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលជាអ្នកអនុញ្ញាតចេញអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតក្នុងការប្រកបអាជីវកម្ម។

អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ត្រូវបានបែងចែកជា៖

  • អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន
  • អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ
  • អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍

លើសពីនេះ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ត្រូវបានចែកចេញជា ២ (ពីរ) ប្រភេទដូចខាងក្រោម៖

  • អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១៖ ផ្ដល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយណាដែលសាងសង់គម្រោងចប់ជាស្ថាពរទើបប្រកាសលក់ឬជួល
  • អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២៖ ផ្តល់ជូនបុគ្គលអភិវឌ្ឍអចលនវត្ថុទាំងឡាយ ណាដែលសាងសង់គម្រោងបណ្ដើរ និងប្រកាសលក់ ឬជួលបណ្ដើរ។

មួយវិញទៀត បុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ប្រភេទ១ អាចដំណើរការប្រតិបត្តិការលក់ ឬជួល បន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ។

ដោយឡែក បុគ្គលអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ប្រភេទ២ អាចដំណើរការប្រតិបត្តិការលក់ ឬជួល បន្ទាប់ពីទទួលបានអាជ្ញាបណ្ណពី ន.អ.ប. ។

***សូមទាញយកឯកសារលម្អិតចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]