រដ្ឋចេញនីតិវិធីថ្មីជួយសម្រួលដល់សំណង់អគារ រោងចក្រ និងឃ្លាំង ដែលសង់មុនឆ្នាំ២០១៩ ដោយផ្តល់ជា…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនត្រួតពិនិត្យ​និងបញ្ជាក់សំណង់ដែលទទួលបានអាជ្ញាបណ្ណពីក្រសួង សម្រួលនីតិវិធី និងបញ្ចុះតម្លៃក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដល់អគាររោងចក្រ និងឃ្លាំង ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩។​ នេះបើតាមលិខិតលេខ ០៤៣ ដនស/អសណ/សជណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ការសម្រួលនេះ ធ្វើឡើងក្រោយពីមានការស្នើសុំពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ នៅកម្ពុជា (TAFTAC)។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការសម្របសម្រួលរវាងសមាគម TAFTAC និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្នុងគោលបំណងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន ជូនដល់ម្ចាស់សំណង់ អគាររោងចក្រឬឃ្លាំង ស្របតាមប្រកាសលេខ១៧៧ ដនស/ប្រក.ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់សំណង់ចូលជាធរមាន និងលិខិត លេខ២៣៦១ សហវ.លស. តសហ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ស្តីពីករណីសំណើពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលនិងដោះស្រាយលើបញ្ហាទាក់ទងនឹងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាលទ្ធផល ក្រសួងបានសម្រួលបែបបទ និងនីតិវិធីក្នុងការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដោយបន្ថយចំនួនឯកសារតម្រូវ និងក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់បានយល់ព្រមបញ្ចុះតម្លៃមកត្រឹមអត្រា មួយសមស្របនិងមានការឯកភាពពីតំណាង TAFTAC ផងដែរ។

ដោយឡែក ក្រសួងនឹងផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ជូនម្ចាស់សំណង់អគាររោងចក្រឬឃ្លាំងដែលមាន លិខិតអនុញ្ញាតសាងសង់ មានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ បានសាងសង់រួចក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន និង/ ឬមានលិខិតបិទការដ្ឋាន ដើម្បីសម្រួលដល់វិនិយោគិននិងអាចឆ្លើយតបឱ្យបានទាន់សភាពការណ៍នៃការវិនិយោគក្នុង វិស័យវាយនភណ្ឌ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]