រដ្ឋចំណាយ ៧៨លានដុល្លារ អនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ នៅប៉ោយប៉ែត

រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលត្រូវចំណាយទឹកប្រាក់ ៧៨លានដុល្លារ ដើម្បីប្រែក្លាយក្រុងប៉ោយប៉ែតឲ្យស៊ីវិល័យនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងបែបនេះប្រាប់អ្នកពត៌មានវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែមិថុនា ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗចំនួន ០២ចំណុច ដើម្បីអភិវឌ្ឍក្រុងប៉ោយប៉ែត ដែលជាឆ្លើយតបនឹងការកើនឡើងនៃប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ធ្វើដំណើរឆ្លងកាត់ទៅមក​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកអភិបាលបានបន្តថា គោលនយោបាយសំខាន់ៗនោះរួមមាន៖

ទី១_ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ, អគ្គិសនី, ទឹកស្អាត, ប្រព័ន្ធបណ្តាញឌីជីថល, និងការគ្រប់គ្រងកាក សំណល់រឹង និងទឹកកខ្វក់ជាដើម។ល។

ទី២_ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗឱ្យបានច្បាស់លាស់ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែទាំសមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។

លោកបានបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងអនុវត្តគម្រោងថ្នាក់ជាតិមួយហៅថា “គម្រោងទីក្រុងគួរឲ្យចង់រស់នៅ” ដែលមានគោលដៅសំខាន់ៗចំនួន ០៤ រួមមាន ១). គឺអភិវឌ្ឍន៍ប្រព័ន្ធលូ ២). គម្រោងធ្វើផ្លូវ ៣). ធ្វើទីលានចាក់សំរាម និង៤). គម្រោងចម្រោះទឹកកខ្វក់ ខណៈបច្ចុប្បន្ននេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូត្រូវបានកសាងរួចរាល់ហើយបានរំដោះជំនន់ទឹកភ្លៀងមិនឲ្យក្រុងប៉ោយប៉ែតជន់លិចផងដែរ។

ចំពោះវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ លោកអភិបាលក្រុង បានបញ្ជាក់ថា គម្រោងខ្លះ បានសម្រេចហើយ តែនៅមានគម្រោងមួយចំនួនទៀតកំពុងបន្ត ដោយក្នុងនោះ គម្រោងចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូ ត្រូវបានក្រុមការងារក្រុង និងសង្កាត់កំពុងមមាញឹកសាងសង់ ដើម្បីអាចរំដោះទឹកជំនន់ឱ្យចេញពីទីក្រុងអស់ក្នុងរយៈពេលតែមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]