រដ្ឋជ្រើសរើស«បឹងរ៉ា» នៅស្ថានីយរថភ្លើងក្នុងខេត្តបាត់ដំបង ដើម្បីរៀបជាទីក្រុងបៃតង

អាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា​ ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ដែលកំពុងសិក្សាដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។

នេះបើតាមកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពប​ត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

គោលបំណងនៃ(Nbs) បឹងរ៉ានេះ ត្រូវបានប្រើប្រាស់ជាអាងស្ដុកទឹកសម្រាប់ទឹកជំនន់ក្នុងតំបន់ និងជាកន្លែងស្ដុកទឹកសង្រ្គោះបន្ទាន់សម្រាប់ទឹកហូរចេញពីស្ទឹងសង្កែ ហើយក៏ចូលរួមក្នុងការកែលម្អរគុណភាពទឹកដែលបានប្រើប្រា​ស់នៅតាមផ្ទះ និងជំនន់ទឹកភ្លៀង ដោយប្រើដំណោះស្រាយធម្មជាតិ រួមបញ្ជូលទាំងការបង្កើតឧទ្យានទីក្រុងសម្រាប់ការរស់នៅ ជីវចម្រុះ ទេសចរណ៍ធម្មជាតិ និងសោភ័ណភាព ហើយមិនត្រឹមតែប៉ុណ្ណោះកែប្រែស្ថានីយរថភ្លើងចាស់ទៅជាកន្លែងទេសចរណ៍តាមរយៈការលាយបញ្ចូលគ្នានៃគម្រោង Nbs នេះ។

បើតាមការបញ្ជាក់របស់  ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា គម្រោងនេះ នៅមិនទាន់អនុវត្តបាននៅឡើយទេ ដោយសារមិនទាន់មានថិវកាគ្រប់គ្រាន់ ដោយត្រូវធ្វើការសិក្សាជាមុន ហើយនឹងត្រូវអនុវត្តនៅពេលមានថវិកាគ្រប់គ្រាន់។

ក្រៅពី ICEM នៅខេត្តបាត់ដំបង ក៏កំពុងកសាងប្រព័ន្ធរំដោះទឹកកខ្វក់ទាំងផ្នែកខាងកើតស្ទឹង និងខាងលិចស្ទឹងនៅក្នុងក្រុងបាត់ដំបងឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំនួនជិត ៦០លានុដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]