រដ្ឋបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាង៦០០លានដុល្លារ ក្នុងឆមាសទី១

រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦៣៥លានដុល្លារ​ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ស្មើនឹងប្រមាណ ៣០ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទានថ្មី​ដែលបានចុះ មានប្រមាណ ៦១ភាគរយ ជាក្របខ័ណ្ឌទ្វេភាគី និង៣៩ភាគរយទៀត ជាក្របខ័ណ្ឌពហុភាគី។​

ក្រសួងលើកឡើងក្នុងព្រឹត្តិបត្រនេះថា ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់​ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤១ភាគរយ។

ក្រសួងបញ្ជាក់ថា​៖ “គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម”។​

គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២ កម្ពុជា​មានសន្និធិបំណុលសាធារណៈសរុប ចំនួន  ៩.៧ប៊ីលានដុល្លារ ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស ក្នុងនោះក្របខ័ណ្ឌទ្វេភាគី​មានប្រមាណ ៦៨ភាគរយ និងក្របខ័ណ្ឌពហុភាគីមានប្រមាណ៣២ភាគរយ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]