រដ្ឋប្រកាសបញ្ចុះតម្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល៣ថ្ងៃ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពីការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

នេះបើតាមសេចក្តីជូនដំណឹងលេខ ០៥២ សក.អរហ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពដដែលនេះបានឱ្យដឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបញ្ចុះតម្លៃ ២០% សម្រាប់ យានយន្តគ្រប់ប្រភេទដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រយៈពេល ៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ចំពោះយានយន្តដឹកទំនិញធុនធ្ងន់ដែលមានទម្ងន់ផ្ទុកលើសពី១០តោនឡើងទៅ ការបញ្ចុះតម្លៃត្រូវបានរក្សាដដែលទៅតាមម៉ោងកំណត់ដូចខាងក្រោម៖

– ចាប់ពីម៉ោង ៨:០០នាទី ដល់ ម៉ោង ២០:០០នាទី បញ្ចុះតម្លៃ ៤០%

– ចាប់ពីម៉ោង ២០:០០នាទី ដល់ ម៉ោង ៨:០០នាទី បញ្ចុះតម្លៃ ៦០%

គួរបញ្ជាក់ថា​ ថ្មីៗនេះ ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ ក៏ទើបតែបានប្រកាសពីការចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងតម្លៃពេញ (ជាតម្លៃដើមពីក្រុមហ៊ុន) វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]