រដ្ឋប្រកាសបើកដំណើរការបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ»ជាន់ទី១  នៅមុនថ្ងៃចូលឆ្នាំខ្មែរ ២០២៥

គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» (ដំណាក់កាលទី២-ជាន់ទី១) បានឈានដល់ដំណាក់កាលចាក់បេតុងតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

នេះបើយោងតាមការរៀបចំពិធីតភ្ជាប់ស្ពាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលនៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកអ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន(OCIC)

គួរបញ្ជាក់ថា ស្ពានអាកាសមរតកតេជោ(ដំណាក់កាលទី២-ជាន់ទី១) នេះ ត្រូវបានរៀបចំពិធីតភ្ជាប់រួចរាល់ហើយ ដោយគ្រោងនឹងដាក់ឱ្យដំណើរបណ្ដោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងនេះ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស កាត់បន្ថយចំណាយ និងបង្កើនចំណូល ព្រមទាំងជួយជំរុញដល់ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋ ។

គួររំលឹកថា ស្ពានអាកាសមរតកតេជោ (ដំណាក់កាលទី១-ជាន់ទី២) ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។ (អានបន្ថែម)

គម្រោងសាងសង់ស្ពានអាកាសមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ (អានបន្ថែម)

នៅពេលដែលបុណ្យចូលឆ្នាំខ្មែរខិតជិតមកដល់ ប្រជាពលរដ្ឋអាចទន្ទឹងរង់ចាំអត្ថប្រយោជន៍ប្រតិបត្តិការនៃស្ពានអាកាសមរតកតេជោ ដែលសន្យាថានឹងជួយសម្រួលដល់ការធ្វើដំណើរកាន់តែរលូន និងលើកកម្ពស់ការតភ្ជាប់សហគមន៍ទាំងមូលក្នុងអំឡុងពេលពិធីបុណ្យដ៏មមាញឹកនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]