រដ្ឋប្រកាសបើកឱ្យប្រើប្រាស់សាកល្បង រោងចក្រ​​ទឹកស្អាតដ៏ធំនៅបាក់ខែង​ នៅថ្ងៃទី២៩ កុម្ភៈនេះហើយ

រោងចក្រទឹកស្អាតបាក់ខែងជំហាន២ គ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខានស្អែកនេះ ខណៈបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ត្រូវបានសម្អាតរួចរាល់ហើយផងដែរ។​ នេះបើតាមទំព័រហ្វេកប៊ុករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យបញ្ចប់ (final inspection) ក្នុងបំពង់ inlet Shaft ទំហំ ២០០០មម ដែលខួងដាក់ឆ្លងក្រោមបាតទន្លេសាបស្ពានព្រែកព្នៅត្រើយខាងកើតទៅត្រើយខាលិច Outlet Shaft ហើយត្រូវបានលាងសម្អាតបញ្ចប់១០០% ហើយ។

ទន្ទឹមនឹងនេះ ក្រុមការងារ បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម នេះគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ ម៉ែត្រ ដែលបានប្រសិទ្ធនាមថា “មហាបំពង់មេនាំទឹក សម្តេច ប៊ុន រ៉ានី ហ៊ុន សែន”។ (អានបន្ថែម)

ដោយឡែក គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ នេះ ក៏មានសមត្ថភាពផលិតទឹក ១៩៥.០០០ ម៣/ថ្ងៃ ដែលអាចឱ្យរដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតកើនឡើងដល់ ១លាន ម៣/ថ្ងៃ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]