រដ្ឋផ្តល់ដីសម្បទានសង្គមកិច្ចជាង ៣០០ហិកតា ជូនពលរដ្ឋក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រកាសផ្ទៃដីទំហំ ៣២២ហិកតា ជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រាប់ជូនប្រជាពលរដ្ឋស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ។

ការប្រកាសកំណត់តំបន់វិនិច្ឆ័យនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានសម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)។

ថ្មីៗនេះផងដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានប្រកាសផ្ទៃដីទំហំ ៦០០០ហិក​តា ជាតំបន់វិនិច្ឆ័យ ដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីដីឯកជន ជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំរយ៉ និងឃុំសុខសាន្ត នៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ថា​គម្រោង LASED III គាំទ្រថវិកាដោយធនាគារពិភពលោកនិងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គមសម្រាប់​ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]