រដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន់ ដើម្បីស្នាក់នៅជាបណ្តោះអាសន្ន ជម្លៀសសត្វពាហនៈ គោ ក្របី និងសម្ភារផ្សេងៗ ដោយមិនអនុញ្ញាតឱ្យមានការកាន់កាប់ជាកម្មសិទ្ធិឯកជនឡើយ។

អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត បានទុកពេលឱ្យប្រជាពលរដ្ឋដែលកំពុងទន្ទ្រានកាន់កាប់ និងរស់នៅលើដីទួលសុវត្ថិភាពទួលតាឃីន ត្រូវបញ្ឈប់ការចូលទន្ទ្រាន កាន់កាប់ ដាំដុះបន្ថែម និងរុះរើខ្ទម របង ពូជដំណាំ និងសម្ភារផ្សេងៗ រួចចាកចេញពីទីទួលសុវត្ថិភាពនេះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកញ្ញានេះ។

បើពុំនោះទេ ផុតរយៈពេលកំណត់នេះ អាជ្ញាធរខេត្ត នឹងដាក់គ្រឿងចក្រចូលសម្អាត និងកាយក្រវ៉ាត់ព្រំដីទួលសុវត្ថិភាពខាងលើ នឹងអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានលក្ខខណ្ឌចំពោះជនណាដែលមិនព្រមសហការ។

ដោយឡែក ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលយូរឆ្នាំ រស់នៅជាអចិន្ត្រៃយ៍ និងកាន់កាប់អាស្រ័យផលតាមបណ្តោយផ្លូវក្នុងភូមិព្រែកកូវ ចាប់ពីចំណីផ្លូវទៅក្រោយ ៥០ម៉ែត្រ និងមានការបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត អនុញ្ញាតឱ្យបន្តការអាស្រ័យផល និងរស់នៅជាបណ្តោះអាសន្នសិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]