រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យដោះស្រាយវិវាទដីធ្លីនៅព្រះសីហនុ ដើម្បីពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណង

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា នៅខេត្តព្រះសីហនុ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។

នេះបើតាមការថ្លែងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុង​ខេត្ត​ព្រះសី​ហ​​នុ​ នៅថ្ងៃទី​២៥ ខែវិច្ឆិកា ២០២២។

ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន ក៏បានបង្ហាញពីរបាយការណ៍បញ្ជាក់ពីសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗពាក់ព័ន្ធ​ដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី គិតចាប់ពី​ដើម​ឆ្នាំ​២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុទទួលបាន។

ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៤៤៨ករណី ធ្វើលិខិត​ឆ្លើយ​​តបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន​៧៧១​ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត។

កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវ  ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ ដែលមានមានការចូលរួមពីច្រើនក្រសួង ទិសដៅប្ដូរមុខមាត់ខេត្តព្រះសីហនុទៅជាទីក្រងស៊ិនជិនទី២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]