­­រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអភិវឌ្ឍន៍ខេត្ត៤នៅភាគឦសាន ឱ្យកាន់តែរីកចម្រើន ដោយត្រៀម $២០០លាន បញ្ចប់ការសង់ផ្លូវក្រវាត់ព្រំដែន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកញ្ចប់ថវិកាប្រមាណ ២០­­០លានដុល្លារ សម្រាប់កសាងផ្លូវតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម ដែលនៅសល់ប្រវែង ១,៣០០គីឡូម៉ែត្រទៀត ដោយគ្រោងចំណាយពេលសាងសង់១០ឆ្នាំ។​

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១.៦៦០រូប នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។

សម្តេចធិបតី​ បានលើកឡើងថា៖ផ្លូវក្រវាត់ព្រំដែន ដែលយើងត្រូវធ្វើមានជាង ២.៦៦០គីឡូម៉ែត្រ។ ឥឡូវយើងធ្វើបាន ១.៣០០គីឡូម៉ែត្រ ឬស្មើនិង ៥០ភាគរយហើយ នៅសល់ ១.៣០០ គីឡូម៉ែត្រទៀត។ ដូច្នេះខ្ញុំបានចុះហត្ថលេខានៅខែ៧នេះ នូវផែនការបញ្ចប់ជូនរបស់បញ្ជាការដ្ឋានវិស្វកម្ម ដើម្បីបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ មានថវិកាជាង ២០០លានដុល្លារ យើងបានរៀបចំរួចរាល់ហើយដើម្បីបន្តធ្វើកិច្ចការងារនេះ»

សម្តេចធិបតីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល បានប្តេជ្ញាថានឹងអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់។

គួររលឹកថា គិតមកដល់ពេលនេះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ទទួលបានថវិកាជាង ១៩លានដុល្លារ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ហើយ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]