រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៥ កក្កដានេះ បានចុះហត្ថលេខា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងសាងសង់ហធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

យោងតាមសេចក្តីសម្រេចលេខ ៧៥ សសរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតត្រូវបានស្នើសុំវិនិយោគរួចមកហើយ ដោយក្រុមហ៊ុន China Railway International Group Co., Ltd ក្នុងលក្ខខណ្ឌសាង់សង់-ធ្វើអាជីវកម្ម-ផ្ទេរ (Build-Operate-Transfer)។

ដូច្នេះគណៈកម្មការថ្មីមួយនេះ នឹងមានភារកិច្ចពិនិត្យ និងផ្តល់យោបល់អំពីនីតិវិធីក្របខណ្ឌតតិយុត្ត និងរូបភាពនៃការវិនិយោគដល់ក្រុមហ៊ុន  ជំរុញនិងពន្លឿនការអនុវត្តគម្រោងឱ្យបានសម្រេចជាស្ថាពរ និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនរាជរដ្ឋាភិបាលរ។

បើយោងតាមប្រភពដដែលនេះ គណៈកម្មការនេះ គឺមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាប្រធាន និងមានអនុប្រធាន ៣ រូប រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម វង្សី វិស្សុត និង ឯកឧត្តម សូរ វ៉ិចទ័រ ព្រមជាមួយនឹងសមាជិកពីក្រសួងពាក់ព័ន្ធ ១៣ រូបទៀត។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាគម្រោងផ្លូវមួយខ្សែមួយរយៈហើយ ដោយកាលពីឆ្នាំ ២០១៩ កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន ឯកជនរួចហើយ។ ក្រសួងបានទុករយៈពេល១៨ខែ ដើម្បីឱ្យក្រុមហ៊ុនសិក្សាលម្អិត និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀងសម្បទាន។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយត្រូវចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]