រដ្ឋាភិបាលយល់ព្រមលើគម្រោងវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តកោះកុង

គម្រោងវិនិយោគកសាងព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នកវិនិយោគសាងសង់ព្រលានយន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា រាជរដ្ឋាភិបាលយល់ព្រមឲ្យប្តូរទៅវិនិយោគទីតាំងថ្មីសម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដីទំហំប្រមាណពី ៤០០ហិកតា ទៅ ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ការយល់ព្រមនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមហ៊ុនវិនិយោគ ស្តីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី នៅក្នុងស្រុកមណ្ឌលសីមា។

ជុំវិញការប្តូរទីតាំងនេះ លោក ស៊ិន ចាន់សេរីវុត្ថា មន្រ្តីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គម្រោងបង្កើតព្រលានយន្តហោះថ្មីនេះ គឺប្តូរពីទីតាំងចាស់ នៃព្រលានយន្តហោះខេត្តកោះកុង ស្ថិតនៅក្នុងក្រុមខេមរភូមិន្ទ។

លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគ រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត និងក្រុមហ៊ុនអាកាសចរណ៍បាងកក បានស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការប្តូរទីតាំង ដោយសារក្រុមហ៊ុនយល់ឃើញថា នៅទីតាំងចាស់ នៃព្រលានយន្តហោះខេត្តកោះកុង ពិបាកពង្រីកផ្ទៃដីបន្ថែម សម្រាប់ទីតាំងឧស្សាហកម្ម និងពាណិជ្ជកម្ម និងតម្លៃនៃសំណង់ផលប៉ះពាល់សង្គមខ្ពស់។

លោក ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ “នៅទីតាំងថ្មី គាត់ត្រូវការអភិវឌ្ឍដូចជា ទីតាំងឧស្សាហម្ម ពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ដំណើរការព្រលានយន្តហោះ នៅក្នុងតំបន់ជុំវិញ ហើយនៅទីតាំងចាស់ គាត់ត្រូវចំណាយខ្ពស់សម្រាប់សំណងផលប៉ះពាល់សង្គម និងពិបាកពង្រីកតំបន់ជុំវិញ ដោយសារដីកម្មសិទ្ធិឯកជនច្រើន…”។

បើតាមលោក ស៊ិន ចាន់សេរីវុត្ថា ក្រុមហ៊ុន នឹងចាប់ផ្តើមសិក្សាទៅលើគម្រោងផែនការនៃការកសាងព្រលានយន្តហោះថ្មី បន្ទាប់ពីទទួលបានគោលការណ៍យល់ព្រមពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទាំងពីរ ទទួលបានសិទ្ធជាគោលការណ៍សិក្សាទៅការអភិវឌ្ឍព្រលានយន្តហោះខេត្តកោះកុង ដែលស្ថិតនៅក្រុងខេមរាភូមិន្ទ កាលពីឆ្នាំ២០១៩ ដោយគម្រោងរួមគ្នា មានទំហំប្រមាណ ៤០លានដុល្លារ។

ស្ថិតនៅទិសនិរតីនៃប្រទេស ខេត្តកោះកុង ក៏នឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិមួយទៀត ដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងការសាងសង់ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]