រយៈពេល៥ខែដំបូង ២០២៣ កម្ពុជាទទួលបានរោងចក្រថ្មីចុះបញ្ជីជិត ៦០រោងចក្រ

គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងចក្រឧស្សាហកម្មថ្មីបានចំនួន ៥៨រោងចក្រ ដែលធ្វើឱ្យរោងចក្រឧស្សាហកម្មកំពុងដំណើរការនៅកម្ពុជាសរុបឡើងដល់ ១.៩៩៩រោងចក្រ។​

ឯកឧត្តម ហេង​ សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានឱ្យដឹងថា បរិមាណផលិតផលសរុប នៃរោងចក្រឧស្សាហកម្ម មានតម្លៃសរុប ជាង៣,៣ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ហើយបរិមាណផលិតផលនេះ មានភាពប្រហាក់ប្រហែលគ្នា បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។​

បើតាមឯកឧត្តម អ្នកនាំពាក្យ ក៏មានរោងចក្រសហគ្រាស បានបិទទ្វារ និងផ្អាកដំណើរការផងដែរ ក្នុងរយៈពេលដើមឆ្នាំនេះ។​

ទោះយ៉ាងណា ឯកឧត្តម ហេង​ សុខគង់ មិនបានបញ្ជាក់ពីទំហំវិនិយោគសរុបនៃរោងចក្រកំពុងដំណើរការទាំងនេះឡើយ។

យោងតាមរបាយការណ៍ក្រសួង កម្ពុជា មានរោងចក្រសរុប ១.៩៦៨ កាលពីចុងឆ្នាំ២០២២កន្លងទៅ មានទុនវិនិយោគសរុប ១៦ពាន់លានដុល្លារ។

គួររម្លឹកថា កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន  ១.៣២៦រោងចក្រ គិតត្រឹមខែមេសា ២០២៣។ (អានបន្ថែម)

កាលពីខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាល​បានដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ដែលដើរតួនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគក្នុងស្រុក និងពីក្រៅប្រទេស។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]