រយៈពេល៥ឆ្នាំ ខេត្តតាកែវសង់ផ្លូវសរុបបាន ៤១ខែ្ស​ មានប្រវែងជាង ៧០០គីឡូម៉ែត្រ

រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តតាកែវ បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៤១ខែ្ស មានប្រវែងជាង ៧២២,៤៧គីឡូម៉ែត្រ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើឡើងក្នុងសន្និសីទ​សារព័ត៌មាន ស្ដីពី “ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​​” នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល០៥ ឆ្នាំនេះ រដ្ឋបាលខេត្តតាកែវបានកសាងផ្លូវជាតិផ្លូវខេត្តបានចំនួនសរុប ៤១ខ្សែ មានប្រវែងសរុប ៧២២,៤៧គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន ៦ខ្សែ រួមមាន៖ ផ្លូវជាតិលេខ២ លេខ៣ លេខ២២ លេខ២៣ លេខ៣១ និងលេខ៤១ ដែលមានប្រវែងសរុប ១៦៦,៧២គីឡូម៉ែត។​

ដោយឡែក ផ្លូវខេត្ត និងផ្លូវកៅស៊ូមានចំនួន ៣៥ខ្សែ ប្រវែងសរុបមាន ៥៥៥,៦៤គីឡូម៉ែត្រ ដែលរួមមាន៖ ផ្លូវក្រាលកៅស៊ូមានប្រវែង-៣២៨,៩៤គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង-២២,៤១គីឡូម៉ែត្រ ផ្លូវក្រាលដីល្បាយថ្មមានប្រវែង-២០៤,៩២គីឡូម៉ែត្រ និងផ្លូវរថភ្លើងឆ្លងកាត់មានប្រវែង-៥៦,៣៨គីឡូម៉ែត្រ។

ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ ទាំងក្រាសកៅស៊ូ ក្រួសក្រហម និងក្រាលដីស បានចំនួន ២៨២ខ្សែ មានប្រវែងសរុប ៨១២.១១គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវចំនួន ៧ខ្សែ មានប្រវែង ៦៤,០៩គីឡូម៉ែត្រ ត្រូវបានជួសជុលជាប្រចាំផងដែរ។

មួយវិញទៀត ក្នុងខេត្តតាកែវមានស្ពានសាងសង់រួចចំនួន ៨កន្លែង និង ទីលានចាក់សំរាមចំនួន ៤កន្លែង។

គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ២ មានប្រវែង ៤២,៩៦គ.ម និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គ.ម គ្រោងបញ្ចប់នៅឆ្នាំ២០២៣នេះផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]