រយៈពេល៥ឆ្នាំ ខេត្តមណ្ឌលគិរីចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័​ន្ធបានជាង ៤លានហិកតា

នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ មានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួនសរុប ៤៨ភូមិ ដែលស្មើនឹងប្រមាណ ៤លានហិកតា និងចុះបញ្ជីដីធ្លីជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានចំនួនសរុបចំនួនជាង ៥ម៉ឺនហិកតា។

នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម បានលើកឡើងថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តមណ្ឌលគិរីសម្រេចបានចំនួន ៤៨ភូមិ សម្រេចការចេញប័ណ្ណបានចំនួន ១០ភូមិ ស្មើនឹង ២.៩៦៩ប័ណ្ណ សម្រាប់ប្រជាពលរដ្ឋចំនួន ២.០៦៣ គ្រួសារ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៤.៨២៤.២៣៣ហិកតា។

ឯកឧត្តម បានបន្តថា ជាមួយគ្នានេះដែរ ក៏មានការចុះបញ្ជីជនជាតិដើមភាគតិច ដែលមានចំនួនសរុប ១២សហគមន៍ ហើយគ្រោងបញ្ចប់ការបិទផ្សាយជាស្ថាពរឆាប់ៗនេះ។

ក្រៅពីនេះ អាជ្ញាធរខេត្តបានចុះបញ្ជីជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន លើផ្ទៃដីច្រើនហិកតា រួមមាន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១៣ក្រុមហ៊ុន ចេញបានចំនួន ៦ក្រុមហ៊ុន ស្មើរហ្នឹង ៤៧បណ្ណ បានលើកផ្ទៃដីសរុប ២៧.០៥៦ ហិកតា។ ស្ថានីយ៍ស្តារព្រៃឈើចំនួន ៧ស្ថានីយ៍ ចេញបណ្ណបានចំនួន ២ស្ថានីយ៍ ស្មើនឹង ៤បណ្ណ ស្មើនឹងផ្ទៃដីចំនួន ៩.១០០ហិកតា។ ដែនជម្រកសត្វព្រៃភ្នំព្រិច ចំនួន ៤តំបន់ បានចេញបណ្ណចំនួន៤តំបន់ ស្នើនឹង ៥៣បណ្ណ លើផ្ទៃដីចំនួន ១៧.០០០ហិកតា និងបានទទួលពាក្យស្នើសុំចុះបញ្ជី ដែនជម្រកសត្វព្រៃស្រែពកចំនួន ៣៧២ហិកតា។ នេះបើយោងតាមការបញ្ចាក់របស់ឯកឧត្តមអភិបាលរងខេត្ត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]