រយៈពេល ៣ឆ្នាំ៖ កម្ពុជាប្រមូលចំណូលពន្ធនាំចេញពីវិស័យថ្មអារបានជិត ៤០លានដុល្លារ

នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រមូលចំណូល ពីសួយសារអាករ និងពន្ធនាំ​ចេញ​ (មិនគិតចំណូលពន្ធដារ) ថ្មអារមានទឹកប្រាក់ជិត ៤០លាន​ដុល្លារ​អាមេរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងក្នុង​សន្និបាត​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល សមាគមថ្មអារកម្ពុជា អាណត្តិទី១ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម បានបន្តថា ចំណូលទាំងនោះប្រមូលបានពីក្រុមហ៊ុនជាង៤០ ដែលមានអាជ្ញាបណ្ណសរុបជាង៦០ កំពុងមានប្រតិបត្តិកាអាជីវកម្មនៅកម្ពុជា តាមរយៈការមកធ្វើអាជីវកម្ម ហើយរដ្ឋាភិបាលតម្រូវឱ្យក្រុមហ៊ុន ដែលធ្វើការនូវក្នុងវិស័យរ៉ែ បង់សួយសារ ជាពន្ធមួយប្រភេទធនធានធម្មជាតិ និងពន្ធនាំចេញទៅប្រទេសក្រៅ។ មិនត្រឹមតែបង់សួយសារ ត្រូវបង់ពន្ធនាំចេញមួយទៀត បូកសរុបទាំងពីរនេះរយៈពេល៣ឆ្នាំ គឺបានជិត ៤០លានដុល្លាសហរដ្ឋអាមេរិក ប៉ុន្ដែមិនទាន់គិតពីពន្ធដារទេ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ថ្មអារ គឺជាប្រភេទថ្មដែលយកទៅធ្វើជា ដេគ័រ បិទអាគារ និងយកទៅធ្វើជាឧបករណ៍កែច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ ហើយថ្មអារអាចយកបំពេញតម្រូវការនៅក្នុងប្រទេស។

សូមជម្រាបដែរថា សម្រាប់ថ្មអារនៅកម្ពុជា មានការនាំចេញទៅកាន់ប​ណ្ដាប្រទេសចំនួន ១៣ រួមមាន៖ សហរដ្ឋអាមេរិក រុស្ស៊ី ឥណ្ឌា ចិន សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងបណ្ដាប្រទេសអាស៊ានជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីឯកឧត្តមកែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]