រៀបចំប្លង់ ត្រៀមផែនការដេញថ្លៃ គ្រប់គ្រង់សំណង់ បានយ៉ាងងាយក្នុងកម្មវិធីតែមួយ

គំរូ 4D ឬ 4D building information modeling (BIM) របស់ក្នុងក្រុមហ៊ុន Bentley កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើនជុំវិញពិភពលោក មិនត្រឹមតែឱ្យឈ្នះការដេញថ្លៃគម្រោងនានានោះទេ តែក៏ជាកម្មវិធីបែបគ្រប់ជ្រុងជ្រោយដែលជួយម្ចាស់គម្រោងចាប់ពីដំណាក់កាលរចនាប្លង់ ត្រៀមផែនការនិងឯកសារនានសម្រាប់ការដេញថ្លៃយកគម្រោង និងពិសេសគ្រប់គ្រងវឌ្ឍនភាពនៃការដ្ឋានបានយ៉ាងមានប្រសិទ្ធភាព។

ជាទូទៅ ក្រុមហ៊ុនសំណង់ត្រូវដេញថ្លៃយកគម្រោងសំណង់ដោយបង្ហាញពីតម្លៃ ពេលវេលា និងវិធីសាស្រ្តការងាររបស់ពួកគេ។ ដើម្បីឈ្នះការដេញថ្លៃទាំងនេះ ក្រុមហ៊ុនត្រូវតែមានលក្ខណៈពិសេសជាងគូប្រជែងរបស់ខ្លួន។ នេះគឺជាចំណុចដែលកម្មវិធី 4D building information modeling (BIM)  ឬត្រូវបានគេស្គាល់ថា SYNCHRO 4D របស់ក្រុមហ៊ុន​ Bentley នឹងជួយអ្នក។

ហេតុអ្វីបានជាកម្មវិធី  SYNCHRO 4D អាចជួយអ្នកឱ្យឈ្នះការដេញថ្លៃបាន?

SYNCHRO 4D គឺជាកម្មវិធីឆ្លាតវៃបែបគ្រប់ជ្រុងជ្រោយមួយ ដែលជួយបង្កើតទិន្នន័យយ៉ាងច្បាស់ និងងាយស្រួលយល់ ដើម្បីយកទៅធ្វើជាឯកសារ ឬបទបង្ហាញពេលដេញថ្លៃយកគម្រោង។

ក្នុងកម្មវិធីតែមួយនេះអាចបង្ហាញពីនៃដំណើរការសាងសង់ទាំងមូលពីដើមដល់ចប់ បែបលម្អិតនិងត្រឹមត្រូវ ដោយមិនប្រើកំលាំងមនុស្សស្រាវជ្រាវ និងត្រៀមឯកសារស្មុគស្មាញច្រើនអ្នកឡើង។ ពិសេសជាងនេះ កម្មវិធីនឹងជួយពន្យល់ពីផែនការនោះជាលំដាប់លំដោយបែបងាយយល់ ដែលជួយឱ្យអតិថិជនងាយស្រួលក្នុងការសម្រេចចិត្ត។

កម្មវិធីក៏នឹងផ្ដល់អត្ថប្រយោជន៍ផ្សេងទៀតដូចជា៖
ការទំនាក់ទំនងកាន់តែច្បាស់ពីគ្រប់ៗផ្នែក៖ ផែនការគម្រោងគឺត្រូវបានរចនាឡើងដោយកម្មវិធីនេះ។ ផែនការនេះគឺងាយស្រួលយល់ ដែលអាចប្រើបានសម្រាប់ទាំងក្រុមការងារផ្ទៃក្នុង និងអតិថិជន។ ដូច្នេះ គ្រប់ផ្នែកអាចតាមដានផែនការបានក្នុងកន្លែងតែមួយបានដោយងាយ។

ការគ្រប់គ្រងហានិភ័យ ៖ តាមរយៈការធ្វើបង្កើតគំរូដូចពិតនៃគម្រោង អ្នកអាចកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហាដែលអាចនឹងកើតមាន បានដោយមានប្រសិទ្ធភាព ដូចជាបញ្ហាទាក់ទងកាលវិភាគបញ្ចប់ការងារនៃផ្នែកនីមួយៗ បញ្ហាការដឹកជញ្ជូន និងសូម្បីតែបញ្ហាការផ្គត់ផ្គង់សម្ភារ​​​​សំណង់។

ប្រសិទ្ធភាពកាន់តែខ្ពស់៖ គំរូ 4D អនុញ្ញាតឱ្យម្ចាស់គម្រោងស្វែងរកវិធីកែលម្អគម្រោងបានតាមលំដាប់លំដោយ និងងាយជាងការទៅស្វែងរកនៅក្នុងឯកសារជាក្រដាសតាមផ្នែកនីមួយៗ។

តើ 4D ជួយយ៉ាងដូចម្តេចបន្ទាប់ពីអ្នកឈ្នះការដេញថ្លៃ?

អត្ថប្រយោជន៍នៃគំរូ 4D មិនបានបញ្ចប់នៅពេលអ្នកឈ្នះការដេញថ្លៃគម្រោងនោះទេ។ ផែនការដែលអ្នកបានប្រើដើម្បីឈ្នះការដេញថ្លៃ អាចត្រូវបានប្រើដើម្បីគ្រប់គ្រងគម្រោងសំណង់ពីដើមដល់ចប់ផងដែរ។

គំរូ 4D ដើរតួជាមជ្ឈមណ្ឌលទិន្នន័យតែមួយ ហើយគ្រប់ជ្រុងជ្រោយសម្រាប់គម្រោងរបស់អ្នក។ វារក្សាទុកព័ត៌មានទាំងអស់ រួមទាំងទិន្នន័យរចនា បញ្ជីចំណាយ កាលវិភាគ និងវឌ្ឍនភាពជាក់ស្តែងជាដើម នៅក្នុងកន្លែងតែមួយ។

នេះធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ក្រុមការងារក្នុងការទទួលបានព័ត៌មាន តាមដានវឌ្ឍនភាព និងធ្វើការកែសម្រួលតាមតម្រូវការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]