រោងចក្រដំឡើងរថយន្តជប៉ុនម៉ាកតួយ៉ូតា នឹងបើកដំណើរការនៅឆ្នាំក្រោយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ។

ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមាន៧មករា នៅថ្ងៃទី១២ ខែកញ្ញា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដំឡើងរថយន្តនេះ វិនិយោគដោយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co. Ltd ជាមួយនឹងទឹកប្រាក់វិនិយោគចំនួនជាង៣៦លានដុល្លារ។

ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនផលិតយានយន្តអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ក្នុងការបង្កើត ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ចាត់ទុកថាជាទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដោយសារបរិយាកាសវិនិយោគអំណោយផល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]