រោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លារ នៅក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការ

រោងចក្រផលិតសំបកកង់រថយន្ត មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។​

ពិធីសម្ពោធរោងចក្រនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា។​

វិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេក​ណឡជី (ខេមបូឌា) រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅ​នឹងគោល​នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែម​ខ្ពស់។

រោងចក្រនេះ នឹងប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ​ដែលមាននៅក្នុងស្រុក​ជិត ៥ពាន់​តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។

សម្តេចតេជោថ្លែងថា ៖ “កម្ពុជា ចង់បានរោងចក្រឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ ស្វាយចន្ទី ជាដើម ដែលបានចូលរួមបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ និងការវិនិយោគនៃរោងចក្រទាំងនោះ នាំមកនូវប​ច្ចេកវិទ្យាទំនើបៗចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់យើង”។

ជារោងចក្រ ដែលមានទុនវិនិយោគធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រនេះអាចផលិតសំបកកង់រថយន្ត នឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់។​

សូមបញ្ជាក់ថា នេះជារោងចក្រផលិតកង់រថយន្តទីពីរ ដែលបានបើកដំណើរការ បន្ទាប់ពីរោងចក្រផលិតកង់រថយន្តទី១ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ រោងចក្រផលិតកង់រថយន្តទី៣ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ នៅខេត្តក្រចេះ។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]