រោងចក្រផលិតស៊ីម៉ង់ត៍ថ្មី១ទៀត តម្លៃ៩៥លានដុល្លារ នឹងសង់នៅខេត្តបាត់ដំបងឆាប់នេះ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនឯកជនមួយដើម្បីសង់រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយ ក្រោមទុនវិនិយោគ ៩៥លានដុល្លារ នៅខេត្តបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ មិថុនា ២០២៣។

គម្រោងបង្កើតរោងចក្រខាងលើនេះ ត្រូវបានវិនិយោគដោយ ក្រុមហ៊ុន DONGFANG JUNMA CEMENT CO., LTD ក្រោមទុនវិនិយោគ ៩៥លានដុល្លារ មានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងអាចបង្កើតការងារបានចំនួន ៩៧៩កន្លែង។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ដ៍ចំនួន៦ហើយ ក្នុងនោះមានចំនួន៥កំពុងដំណើរការនៅទូទាំងប្រទេស មានសមត្ថភាពផលិតស៊ីម៉ង់ដ៍សរុបប្រមាណ ៩លានតោន ក្នុងមួយឆ្នាំ។ រីឯរោងចក្រទី៦ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការឆាប់ៗ និងមានសម្ថភាពផលិតស៊ីម៉ង់ដ៍បាន២លានតោនក្នុងមួយឆ្នាំ។​ (អានបន្ថែម)

​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទាំង៥ ដែលកំពុង​ដំណើរកា​រ ​រួម​មាន ​ក្រុមហ៊ុន ​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន ​កំពត​ស៊ីមេន, ក្រុមហ៊ុន ​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន ​បាត់ដំបង ខនស៍ ស៊ីមេន និង ​ក្រុមហ៊ុន ​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]