រោងចក្រផលិតឥដ្ឋសំណង់ ស្វ័យប្រវតិ្តកម្ម នៅខេត្តកំពត គ្រោងដាក់ដំណើរការ ឆ្នាំ២០២១

រោងចក្រផលិតឥដ្ឋសំណង់ បែបទំនើបដើរដោយស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពត គ្រោងដាក់ដំណើរការ ផលិតកម្ម នៅឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសំណង់ ដែលកំពុងសន្ទុះកើនឡើង នៅក្នុងខេត្ត។

វិនិយោគដោយក្រុមហ៊ុនសហគ្រាស ម្សៅបៀកភ្នំមាស រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ និងមានសមត្ថភាពផលិតឥដ្ឋបាន ចំនួន ៨០០.០០០ ដុំ ក្នុងមួយថ្ងៃ។

យោងតាមរដ្ឋបាលខេត្តកំពត បច្ចុប្បន្ន ការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ស្វ័យប្រវត្តិនេះ បានសម្រេចបាន ៨០ ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការផលិតកម្ម នៅឆ្នាំ ២០២១ ខាងមុខ។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ដែលងាយស្រួលក្នុងការប្រើប្រាស់។

លោក ភូ លិ អភិបាលរងខេត្តកំពត បានថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ នេះថា វត្តមានរោងចក្រផលិតឥដ្ឋសំណង់ក្នុងខេត្ត នឹងសម្រួលដល់ការងារការដ្ឋានសាងសង់នានា ក្នុងខេត្ត ដែលកំពុងមានសន្ទុះកើនឡើង។

លោក ភូ លិ ថ្លែងថា៖ “យើងដឹងហើយថា ខេត្តកំពតមានសន្ទុះកើនឡើង ការសាងសង់នានា មិនថា សណ្ឋាគារ ឬសំណង់លំនៅដ្ឋាន ទោះបីមានវិបត្តិកូវីដ ១៩ក៏ដោយ។ បើមានវិនិយោគលើលើរោងចក្រផលិតឥដ្ឋបន្ថែម ក្នុងខេត្ត វាជាការល្អ ព្រោះកាត់បន្ថយថ្លៃ ដឹកជញ្ជូនសម្ភារៈ សំណង់ មានឥដ្ឋជាដើម ចូលក្នុងខេត្ត”។

បើតាមលោក ភូ លិ ភាគច្រើនឥដ្ឋសំណង់ និងសម្ភារៈសំណង់ផ្សេងទៀត ត្រូវបានដឹកជញ្ជូនពីរាជធានីភ្នំពេញ ដែលធ្វើឲ្យតម្លៃឥដ្ឋសំណង់កើនតម្លៃ។

ក្នុងពេលចុះពិនិត្យដំណើករការសាងសង់ រោងចក្រផលិតឥដ្ឋសំណង់ កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅ ឯកឧត្តម ជាវ តាយ វាយតម្លៃខ្ពស់លើបច្ចេកទេសខ្ពស់របស់រោងចក្រ ក្នុងការផលិតឥដ្ឋសំណង់។

ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា “ការផលិតឥដ្ឋប្រើបច្ចេកទេសខ្ពស់របស់រោងចក្រនេះ គឺត្រូវនឹងសភាពការណ៍អភិវឌ្ឍន៍នាពេលបច្ចុប្បន្ន លើវិស័យសំណង់ក្នុងខេត្តកំពត ដែលកំពុងមានសន្ទុះកើនឡើង ធានានូវការផ្គត់ផ្គង់ឥដ្ឋសម្រាប់ការដ្ឋានសាងសង់នីមួយៗ បានគ្រប់គ្រាន់ និងទាន់ពេលវេលា”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]