រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុកផលិតស៊ីម៉ង់ត៍បានជិត៨លានតោន ក្នុងឆ្នាំ២០១៩

រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក បានផលិតស៊ីម៉ង់ត៍ក្នុងបរិមាណ ៧.៧៩ លានតោន នៅឆ្នាំ២០១៩ ចំណែកឯការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេសគឺមានតម្លៃប្រមាណជិត ១៣០លានដុល្លារ ដែលនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ប្រចាំឆ្នាំក្រសួងរ៉ែ និងថាមពល បង្ហាញថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន ៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍សរុបប្រមាណ ៨.៣លានតោន ក្នុងមួយឆ្នាំ។

ក្នុងនោះមាន រោងចក្រស៊ីម៉ង់ត៍ចំនួន ៤ បានចូលរួមផលិតក្នុងឆ្នាំ ២០១៩ ដោយរោងចក្រទាំងបួន មាន រោងចក្រស៊ីម៉ង់ត៍បាត់ដំបង ខនស៍ ស៊ីមេន នៅខេត្តបាត់ដំបង ផលិតបាន ២.០៧ លានតោន សារជីវកម្ម ជីប ម៉ុង អ៊ីនស៊ី ស៊ីមេន នៅខេត្តកំពត ផលិតបាន ១.៨៧ លានតោន ក្រុមហ៊ុនកម្ពុជា ចក្រីទីង នៅខេត្តកំពត ផលិតបាន ១.៤៤លានតោន និងក្រុមហ៊ុនស៊ីម៉ង់ត៍ កំពត ស៊ីមេន នៅខេត្តកំពត ផលិតបាន ២.៤៩លានតោន។

លើសពីនេះ មានរោងចក្រមួយទៀត ក៏បានចូលរួមផលិត កាលពីដើមឆ្នាំ ២០២០ នេះ គឺរោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង ដែលមានទីតាំងនៅខេត្តកំពត ហើយមានសមត្ថភាពផលិត ១លានតោន ក្នុងឆ្នាំ។

ដោយឡែក របាយការណ៍មិនបានបង្ហាញពីតួលេខផលិតឆ្នាំ២០១៨ ដើម្បីប្រៀបធៀបពីកំណើនផលិតស៊ីម៉ង់ត៍ក្នុងស្រុកនោះទេ។ ប៉ុន្តែបើយោងតាម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ការផលិតស៊ីម៉ង់ត៍ក្នុងស្រុក ស្ទើតែអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍បាន។

ឯកឧត្តម ស៊ុយ សែម បញ្ជាក់ថា ដើម្បីបំពេញតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ កម្ពុជានៅតែពឹងផ្អែកលើការនាំចូលពីក្រៅប្រទេស ប៉ុន្តែក្នុងបរិមាណតិចតួច បើធៀបនឹងតម្រូវការប្រើប្រាស់។

តួលេខពីក្រសួងពាណិជ្ជកម្ម បង្ហាញថា កម្ពុជាបាននាំចូលស៊ីម៉ង់ត៍ ពីក្រៅប្រទេស មានតម្លៃ ១២៩លានដុល្លារ ក្នុងឆ្នាំ២០១៩ មានកំណើន៤៣ ភាគរយ ធៀបនឹងឆ្នាំ២០១៨៕

ការនាំចូលនេះគឺ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យសំណង់ក្នុងស្រុក ដែលមាននិន្នាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង ឬស្មើនឹងទុនវិនយោគ ៩.៣ពាន់លានដុល្លារ។ នេះបើយោងតារបាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]