វិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D

ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេកវិទ្យា AI និង គំរូ 4D  បាននិងកំពុងជួយឱ្យការសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីឱ្យកាន់តែប្រសិទ្ធភាព និងមានភាពធន់។

និន្នាការថ្មីៗទាំង២ នេះ ត្រូវបានលើកមកពិភាក្សាក្នុងនៅក្នុងកិច្ចពិភាក្សាថ្មីៗមួយដែលរៀបចំដោយក្រុមហ៊ុន Bentley និង Energy Central ក្រោមប្រធានបទ «ការផ្តល់ថាមពលដល់ឧបករណ៍ប្រើប្រាស់ឌីជីថល» (Powering the Digital Utility)។ កម្មវិធីនេះក៏មានការចូលរួមពីក្រុមហ៊ុន Aquawolf និងក្រុមហ៊ុន BAM Infra Netherlands ផងដែរ។

របកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតពីត្រូវបានចែករំលែកលោក Alex Richards ប្រធានក្រុមហ៊ុន Aquawolf។

លោក Richards បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរបង្គោលបញ្ជូនអគ្គិសនីធ្វើមួយដើមអាចមានតម្លៃរហូតដល់ទៅជាង ១៥០,០០០ ដុល្លារ។ ដើម្បីកាត់បន្ថយចំណាយ ក្រុមការងាររបស់លោកកំពុងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលដើរដោយ AI និងបច្ចេកវិទ្យា Photogrammetry (ការវាស់វែងតាមរយៈរូបថត) ដើម្បីស្កែនខ្សែបណ្តាញអគ្គិសនី។

តាមរយៈការបង្កើតគំរូ 3D ដ៏ច្បាស់លាស់ពីទិន្នន័យអង្កេត ក្រុមហ៊ុនអគ្គិសនីឥឡូវនេះអាចកំណត់បានថា តើបង្គោលណាដែលចាំបាច់ត្រូវផ្លាស់ប្តូរពិតប្រាកដ ហើយបង្គោលណាដែលនៅមានគុណភាពរឹងមាំ។ ចំណុចនេះ​គឺ ជួយសន្សំសំចៃថវិកាបានរាប់លានដុល្លារ។

និន្នាការថ្មីមួយទៀតគំរូប្លង់ 4D  ដែលត្រូវ​បានចែករំលែកដោយ ក្រុមហ៊ុន BAM Infra ពីប្រទេសហូឡង់។ លោក Don Tesselhoff ដែលជាអ្នកជំនាញផ្នែក 4D បានរៀបរាប់លម្អិតអំពីរបៀបដែលក្រុមហ៊ុនប្រើប្រាស់ការបង្កើតគំរូ SYNCHRO 4D សម្រាប់គម្រោងស្ថានីយអគ្គិសនីដ៏ស្មុគស្មាញនៅព្រលានយន្តហោះ Schiphol ក្នុងទីក្រុង Amsterdam។

តាមរយៈការបន្ថែម «កត្តាពេលវេលា» ទៅក្នុងគំរូ 3D ក្រុមការងារអាចធ្វើការ «ដើរពិនិត្យសុវត្ថិភាពបែបនិម្មិត» (Virtual Safety Walks) ដែលអនុញ្ញាតឱ្យវិស្វករមើលឃើញពីការប៉ះទង្គិចនៃឧបករណ៍ និងគ្រោះថ្នាក់សុវត្ថិភាពផ្សេងៗ មុនពេលកម្មករចូលទៅក្នុងការដ្ឋានជាក់ស្ដែង។ បច្ចេកវិទ្យានេះកំពុងក្លាយជាតម្រូវការស្តង់ដារសម្រាប់គម្រោងអគ្គិសនីខ្នាតធំ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃពេលវេលា និងសុវត្ថិភាពកម្មករ។

យ៉ាងណាមិញ លោក Joe Travis មកពីក្រុមហ៊ុន Bentley បានលើកឡើងថា ឧបករណ៍ទាំងនេះនឹងមិនមានប្រយោជន៍ឡើយ ប្រសិនបើគ្មានមូលដ្ឋានគ្រឹះនៃទិន្នន័យដែលច្បាស់លាស់ និងមានការគ្រប់គ្រងល្អ។

លោកបន្ដ ភាពចាំបាច់ក្នុងការប្រមូលយក «ចំណេះដឹងបទពិសោធន៍» ហើយផ្ទេរវាទៅជាទម្រង់ឌីជីថលបើកចំហ ជារឿងមួយដែលចាំបាច់។ នេះមានន័យថាទិន្នន័យត្រូវតែរឹងមាំ និងបើកចំហរ ដើម្បីជួយឱ្យការធ្វើការមានប្រសិទ្ធភាព និងតម្លាភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]