វៀតណាមចាយលុយ $៦៣លាន សង់ស្ថានីយ៍បញ្ជូនទិន្នន័យថ្មី ៥០០០កន្លែង ដើម្បីក្លាយជាប្រទេសលំដាប់ទី៥ នៅអាស៊ីប៉ាស៊ីហ្វិច

ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម Viettel Construction Joint Stock Corporation បានចាប់ផ្ដើមគម្រោងវិនិយោគទឹកប្រាក់ចំនួន ៦៣,៥ លានដុល្លារអាមេរិកដើម្បីសាងសង់ស្ថានីយ៍មូលដ្ឋានបញ្ជូនទិន្នន័យ (BTS) ចំនួន ៥០០០ កន្លែង សម្រាប់ដាក់ជួលក្នុងឆ្នាំ ២០២៤។ គម្រោងពង្រីកដ៏មហិច្ឆតានេះ នឹងលាតសន្ធឹងលើខេត្ត និងទីក្រុងចំនួន ៦៣ ក្នុងប្រទេសវៀតណាម ក្នុងទិសដៅជំរុញដំណើរការស្ថានីយ៍ BTS របស់ Viettel Construction ឱ្យបានដល់ចំនួនសរុប ៩.៩៧៥ នៅត្រឹមចុងឆ្នាំ ២០២៤ នេះបើយោងតាម Viettel ចុះផ្សាយថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៤។
នៅពេលអនុវត្តបានជោគជ័យរួច គម្រោងនេះនឹងប្រែក្លាយមុខមាត់ក្រុមហ៊ុនវៀតណាម Viettel Construction ជាក្រុមហ៊ុន TowerCo លំដាប់កំពូលនៅក្នុងប្រទេសវៀតណាម និងបន្តឡើងតំណែងជាក្រុមហ៊ុន TowerCos មួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍កំពូលទាំង ១០ នៅអាស៊ាន និងក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៣០ នៅទូទាំងពិភពលោក។

ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ BTS គឺជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីទាញយកប្រយោជន៍ពីតម្រូវការដែលកំពុងកើនឡើងសម្រាប់សេវាទូរស័ព្ទ និងទិន្នន័យនៅទូទាំងប្រទេសវៀតណាម។ ជាមួយនឹងការអនុម័តនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលវៀតណាមនៃផែនការដេញថ្លៃវិសាលគម 5G ក្រុមហ៊ុនចូលរួមដេញថ្លៃ តម្រូវឱ្យមានកាតព្វកិច្ចដាក់ពង្រាយស្ថានីយ 5G BTS យ៉ាងហោចណាស់ឱ្យបាន ៣០០០ទីតាំង ក្នុងរយៈពេលពីរឆ្នាំនៃការផ្តល់អាជ្ញាប័ណ្ណ ដែល តម្រូវការនេះត្រូវគ្នាជាមួយនឹងផែនការពង្រីកស្ថានីយរបស់ ក្រុមហ៊ុន Viettel Constructionតែម្តង។

ក្នុងឆ្នាំ២០២៣ វិស័យវិនិយោគជួលហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Viettel Construction ទទួលបានប្រាក់ចំណូលរបស់ខ្លួនកើនឡើងដល់ប្រមាណ ១៧,៦៧ លានដុល្លារអាមេរិក ពោលគឺកើនឡើង ៣៩% ធៀបនឹងឆ្នាំមុន ដែលក្នុងនោះជំរុញដោយកំណើន ៦៨% ពីការជួលស្ថានីយ៍ BTS ។ ប្រាក់ចំណេញមុនបង់ពន្ធក្នុងវិស័យនេះ បានកើនឡើង ៤៦% ដល់ប្រហែល ៣,៧៣ លានដុល្លារក្នុងឆ្នាំ ២០២៣។

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ របស់ TowerXchange បញ្ជាក់ថាប្រទេសវៀតណាមជាទីផ្សារដែលមានឱកាសរីកចម្រើនច្រើនសម្រាប់ទីផ្សារហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដោយសារជាទីផ្សារមានភាពចាស់ទុំ ជាមួយនឹងប្រជាជនជិត ១០០លាននាក់ និងអតិថិជន ១៣៦លាននាក់ និងមានក្រុមហ៊ុនប្រតិបត្តិករ ជាច្រើន ដូចជា Viettel Construction ដែលត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់វិនិយោគិនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណែត។​

ជាមួយនឹងភាពជាម្ចាស់នៃស្ថានីយ៍ BTS ចំនួន ៨៩.០២៥កន្លែង បច្ចុប្បន្ននេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លំដាប់ទី ៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) បើគិតពីចំនួនស្ថានីយ៍ BTS ដែលខ្លួនមាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]