បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្យាថ្មីដែលអាចព្យាករពីហានិភ័យកំហូច ឬការដួលរលំ ក៏ដូចជាដាច់ចរន្តនៃប្រព័ន្ធអគ្គិសនី ទុកជាមុនបាន ពោលគឺអ្នកអាចដឹងពីបញ្ហាមុនពេលវាកើតឡើងទៅទៀតដើម្បីបង្ការ និងដោះស្រាយឱ្យត្រូវចំណុចនិងទាន់ពេល ពិសេសនៅពេលជួបគ្រោះធម្មជាតិ។

បច្ចុប្បន្នពិភពលោកយើងកំពុងជួបគ្រោះធម្មជាតិដែលមិនរំពឹងទុក និងសាហាវជាច្រើន ដូចជាព្យុះភ្លៀងទឹកជន់ រញ្ជួយដី ឬព្យុះព្រិលជាដើម។ គ្រោះធម្មជាតិបង្កបញ្ហាជាច្រើន ខណៈបណ្តាញអគ្គិសនី ក៏ជាបញ្ហាចោទមួយដែរ ដែលតែងតែដាច់ចរន្ត និងបង្កផលលំបាកច្រើន។ ដូច្នេះ ដើម្បីបង្ការ និងដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Bentley បានចេញនូវបច្ចេកវិទ្យាថ្មីមួយដោយប្រើ Digital Twin ដើម្បីគ្រប់គ្រងប្រព័ន្ធអគ្គិសនី។

រូបថតនៃបង្គោលភ្លើងជាច្រើន និងរូបភាពជិតៗនៃបង្គោលអគ្គិសនីមួយដែលធ្នាក់ព្យួរចំនួនបួនរកឃើញហានិភ័យ (បង្គោលបួនដែលមានពណ៌ក្រហម)

តាមរយៈការប្រើប្រាស់កម្មវិធី Power Line Systems (PLS) ឥឡូវនេះ Bentley អាចព្យាករណ៍បានយ៉ាងច្បាស់ថា បង្គោលអគ្គិសនី និងខ្សែភ្លើងណាខ្លះដែលនឹងរងការខូចខាតក្រោមលក្ខខណ្ឌអាកាសធាតុណាមួយ ដែលជួយឱ្យមានការជួសជុលទុកជាមុនធ្វើបានយ៉ាងចំគោលដៅ។

លោក Otto Lynch អនុប្រធានក្រុមហ៊ុន Bentley Systems និងជាប្រធានផ្នែក PLS បានមានប្រសាសន៍ថា  ឧស្សាហកម្មប្រព័ន្ធអគ្គិសនីត្រូវតែងាកទៅរកការថែទាំបែបព្យាករណ៍ ឬហៅថា predictive maintenance ដែលស្រដៀងនឹងវិស័យអាកាសចរណ៍ផងដែរ បើមិនដូច្នេះទេ គឺមិនអាចធន់នឹងអាកាសធាតុបានទេ។

លោក Lynch បានបញ្ជាក់ថា៖ «យើងអាចបង្កើតគំរូបណ្តាញអគ្គិសនីទាំងមូល និងធ្វើតេស្តសាកល្បងជាមួយនឹងសេណារីយ៉ូអាកាសធាតុសាហាវៗណាមួយក៏បាន។ កម្មវិធីនេះនឹងបង្ហាញភ្លាមៗថា តើរចនាសម្ព័ន្ធណាខ្លះនឹងខូចខាតដូចម្ដេច និងនៅកន្លែងណា ដោយបង្ហាញជាចំណុចពណ៌ក្រហមនៅលើផែនទី។

កញ្ចប់កម្មវិធី របស់ Bentley ផ្តល់នូវការពិនិត្យយ៉ាងល្អិតល្អន់លើស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ។ វាបង្កើតរូបរាងនិម្មិតនៃរាល់បង្គោលអគ្គិសនី ដែកយោង និងខ្សែភ្លើង ដោយគណនាពីកត្តារូបវិទ្យាថាតើវត្ថុធាតុទាំងនោះមានប្រតិកម្មយ៉ាងណាជាមួយទឹកកក ខ្យល់ និងកម្ដៅ។

កម្មវិធីអាចធ្វើគំរូ និងធ្វើ test stress គ្រប់បង្គោល ដៃឆ្លងកាត់ និងខ្សែនៅលើ grid ក្លែងធ្វើព្យុះភ្លៀង និងគម្របទឹកកកណាមួយ និងកំណត់អត្តសញ្ញាណរចនាសម្ព័ន្ធណាដែលទំនងជាបរាជ័យ។

ក្រៅពីនេះ ជំនួសឱ្យការចំណាយជួសជុលរាប់លានដុល្លារ កម្មវិធីនេះអាចកំណត់ដឹងថា តើយើងអាចការពារ ឬបង្ការការខូចខាតនោះបានដែរឬទេ ដោយគ្រាន់តែផ្លាស់ប្តូរគ្រឿងដែក ឬគ្រឿងណាមួយចេញ។ ហើយការវិភាគនេះ គឺអាចធ្វើឡើងក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

លើសពីនេះ បញ្ហាមួយទៀតក្នុងវិស័យនេះ បញ្ហានៃការបង្កើតគំរូបង្គោលចែកចាយតាមមូលដ្ឋានរាប់លានដើម ដែលត្រូវការកម្លាំងមនុស្សច្រើន។  Bentley កំពុងបំពេញចន្លោះប្រហោងនេះ តាមរយៈការទិញយកក្រុមហ៊ុន Talon Aerolytics។

ក្រុមហ៊ុន Bentley មានគោលដៅធ្វើឱ្យការបង្កើតគំរូវិស្វកម្មក្លាយជាប្រព័ន្ធស្វ័យប្រវត្តិ ដោយច្របាច់បញ្ចូលគ្នានូវរូបភាពពីដ្រូន (Drone) ជាមួយនឹងបច្ចេកវិទ្យា AI (Machine Learning) ក៏ដូចជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Talon Aerolytics។

ការប្រើប្រាស់រចនាសម្ព័ន្ធសម្រាប់ព្យុះទឹកកកទំហំ 1.5 អ៊ីញនាពេលអនាគត។ ខ្សែក្រហមលើសពី 100% បង្ហាញពីការបរាជ័យដែលអាចកើតមាន។ លោក Lynch និយាយថា “ខ្សែមួយមើលទៅល្អតែវាមានចំណុចខ្សោយបំផុតរបស់វា។ ដៃឈើឆ្កាងមួយ ប៊ូឡុងមួយ បង្គោលមួយ ឬឧបករណ៍អ៊ីសូឡង់មួយខូច—នៅក្នុងក្រាហ្វខាងលើ 100%—ហើយចរន្តអគ្គិសនីឈប់ចម្លង”។

ដំណើរការការងារនេះនឹងបកស្រាយទិន្នន័យពីដ្រូនដើម្បីសម្គាល់សមាសធាតុផ្សេងៗ ហើយបង្កើតជាគំរូ PLS-CADD ដោយស្វ័យប្រវត្តិ ដែលអាចពន្លឿនដំណើរការបង្កើតគំរូពីបង្គោលមួយដើមក្នុងមួយម៉ោង ទៅជាបង្គោលរាប់រយដើមក្នុងមួយម៉ោង ដែលសន្សំពេលយ៉ាងខ្លាំង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ឡាវ ឯកភាពរួមគ្នាសិក្សាលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនីទ្វេភាគីជាផ្លូវការ

ដោយមានការគាំទ្រពីធនាគារពិភពលោក កិច្ចព្រមព្រៀងដ៏សំខាន់រវ […]

កម្ពុជាដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុងទៅកោះរ៉ុងសន្លឹមជាផ្លូវការ

អគ្គិសនីកម្ពុជាពង្រីកបណ្តាញអគ្គិសនីជាតិដល់សហគមន៍នៅឯនាយស […]

អនាគតនៃវិស័យអគ្គិសនី៖ មេរៀនសំខាន់ៗចំនួន ៣ ពីកម្មវិធី DTECH 2026

សន្និសីទខ្នាតយក្ស DTECH 2026 ទើបតែបានបញ្ចប់ទៅនៅទីក្រុង […]

សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ

សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំន […]

វិស្វករបង្ហើបពីវិធីសាស្ដ្ររចនាបណ្ដាញ​ខ្សែភ្លើងឱ្យធន់នឹងព្យុះភ្លៀង និងគ្រោះធម្មជាតិ

វិស្វករបានបង្ហើបថាខ្សែបណ្តាញអគ្គិសនីលើអាកាសដែលយើងមើលឃើញ […]