វៀតណាម បើកដំណើរការរោងចក្រច្នៃជ័រកៅស៊ូដ៏ធំ១នៅកំពង់ធំ ដែលអាចផលិតបាន២តោនក្នុង១ម៉ោង

រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ប្រទេសវៀតណាម ដែលមានសមត្ថភាពផលិតកែច្នៃ​ជ័រកៅស៊ូ ២តោនក្នុង១ម៉ោង បានដាក់ឱ្យដំណើរការជាផ្លូវការហើយ។​ នេះបើតាមពិធីសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

រោងចក្រនេះ ជារបស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ  ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា រហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ជាស្ថាពរតាមការកំណត់ ដែលបានគ្រោងទុក និង​បានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត ២តោនក្នុង១ម៉ោង ឱ្យដំណើរការ។

ឯកឧត្ដមបានបន្ថែមថា នេះជារោងចក្រកែច្នៃកៅស៊ូប្រកប​ដោយ​បច្ចេកវិទ្យាទំនើប ដែលជាការកត់សម្គាល់​នូវ​ដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិក​ក្រុម​ហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់​ផ្គង់​ឧបករណ៍សម្ភារ និងក្រុមហ៊ុនជាដៃគូមួយចំនួន​ទៀត​បានចូលរួមចំណែកក្នុងការបញ្ចប់​ការសាងសង់រោងចក្រជាស្ថាពរ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថា ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែ​ច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែង និងនាំមកនូវប្រសិទ្ធ​ភាពក្នុងផលិតកម្ម ​​និង​អាជីវកម្ម សម្ព័ន្ធឧស្សាហកម្មកៅស៊ូ វៀតណាមបានយល់ព្រម​អនុញ្ញាត​ឱ្យវិនិយោគលើ​គម្រោង​សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ។

ទ​ន្ទឹមនឹងនេះ ​ឯកឧត្តមអភិបាល បានគាំទ្រនិងស្វាគមន៍វិនិយោគិនវៀត​ណាម​បន្ត​អនុវត្តន៍​ផែនការ​វិនិយោគក្នុងខេត្តកំពង់ធំឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]