សកលវិទ្យាល័យ Louisiana និង Bentley ចាប់ដៃគ្នាបង្កើតវគ្គសិក្សា Digital Twin ដំបូងបង្អស់

សាកលវិទ្យាល័យរដ្ឋ Louisiana (LSU) សហការជាមួយនឹងក្រុមហ៊ុន Bentley បានបើកកម្មវិធីសិក្សាវិញ្ញាបនបត្រ Digital Twins ដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅបញ្ហាកង្វះខាតចំណេះដឹងផ្នែកសំណង់ឌីជីផល។

កម្មវិធីគ្រប់គ្រង់គម្រោងសំណង់បែបឌីជីថល គឺមានឥទ្ធិពលណាស់ក្នុងការជួយឱ្យការសាងសង់ដោយមានប្រសិទ្ធភាព តម្លាភាព និងពិសេសសន្សំពេល ក៏ដូចជាថវិកា ប៉ុន្តែចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីនៅមានកម្រិត។ ចំណុចនេះហើយទើបធ្វើឱ្យ សាកលវិទ្យាល័យរដ្ឋ Louisiana (LSU) សម្រេចបង្កើតកម្មវិធីនេះ។ នេះបើបើយោងតាម ផតខាស់ Bentley Horizons កាលពីថ្មីៗនេះ។

កម្មវិធីសិក្សានេះ នឹងបង្រៀនពីរបៀបប្រើ Digital Twin របៀបប្រើទិន្នន័យដោយមានក្រមសីលធម៌ និងពិសេសការយកចំណេះដឹងទៅប្រើក្នុងជីវិតពិត។ កម្មវិធីនេះ មិនមែនគ្រាន់តែជាកម្មវិធីសិក្សាទេ តែគឺបទពិសោធន៍ពិតៗ ដែលធ្វើឱ្យសិក្ខាកាមដូចបានចុះធ្វើការងារក្នុងការដ្ឋានជាក់ស្ដែងដូច្នោះដែរ។

លើសពីនេះ គោលបំណងចម្បងរបស់កម្មវិធីនេះ មិនមែនគ្រាន់តែផ្ដល់ចំណេះដឹងផ្នែក Digital Twin ដល់សិក្ខាកាមនោះទេ តែក៏ចង់បង្ហាញថាកម្មវិធីទាំងនេះមិនមែនសម្រាប់តែវិស្វករទេ ប៉ុន្តែគឺសម្រាប់គ្រប់គ្នាទាំងអស់។

លោក Dustin Parkman អនុប្រធានផ្នែកដំណោះស្រាយឧស្សាហកម្មនៅ Bentley Systems បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងធ្វើឱ្យកម្មវិធីទាំងឡាយងាយស្រួលប្រើ ប៉ុន្តែមានប្រសិទ្ធភាពខ្លាំងជាមុន។

ឧទាហរណ៍ ការទិញយកក្រុមហ៊ុន Cesium ដែលជាក្រុមហ៊ុនប្រព័ន្ធភូមិសាស្ត្រ 3D នេះឆ្នាំ 2024 គឺជាការផ្លាស់ប្តូរធំមួយ។ បូកផ្សំនឹង AI និងទិនន្នន័យភូមិសាស្រ្តនេះ ធ្វើឱ្យគ្រប់គ្នាអាចមើលឃើញគម្រោងនឹងភ្នែកជាក់ស្ដែង លើទីតាំងជាក់ស្ដែង ដោយមិនចាំបាច់មានចំណេះដឹងផ្នែកវិស្វកម្មក៏ធ្វើបាន។

លោកសង្កត់ធ្ងន់ថា កម្មវិធីរបស់ Bentley គឺជារបស់គ្រប់គ្នា ហើយគ្រប់គ្នាគឺអាចប្រើវាបានដោយងាយស្រួល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]