សម្តេចតេជោ៖ ក្រុងអរិយក្សត្រ នឹងមិនត្រូវកាត់ចូលក្នុងរាជធានីភ្នំពេញនោះទេ

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ក្រុងអរិយក្សត្រ នៃខេត្តកណ្តាល នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ។

នេះបើតាមការគូសបញ្ជាក់របស់សម្ដេច ដែលបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹ​ត្ត​កម្ម​ទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ ២០២៣នេះ។

សម្តេចតេជោ បានលើកឡើងថា ដីខេត្តកណ្តាលពីដើមឡើយ គឺនៅឯគល់ស្ពានជ្រោយចង្វារ ដោយបានកាត់ជាច្រើនដង ដើម្បីដាក់បញ្ចូលទៅក្នុងរដ្ឋបាលទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងមិនត្រូវបានកាត់ចូលក្នុងរដ្ឋបាលរាជធានីភ្នំពេញនោះទេ ដោយទុកឱ្យខេត្តកណ្តាលអនុវត្តពន្ធអចលនទ្រព្យលើក្រុងអរិយក្សត្រវិញ។

គួរបញ្ជាក់ថា ក្រុងអរិយក្សត្រ ត្រូវបានបង្កើតឡើង ទន្ទឹមនឹងក្រុង ស្រុក ០៤ផ្សេងទៀត ដែលមានសង្កាត់ចំនួន ១១ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកណ្តាល។ (អានបន្ថែម)

រូបភាពដោយ droner505

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]